ព័ត៌មានជាតិ

រថយន្តពីរគ្រឿង ប៉ះទង្គិចគ្នា ខណៈមួយបើករត់បាត់ ឯមួយទៀតក៏ជ្រុកលចង្កូតទៅបុកបង្គោលភ្លើង

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍មួយ នៅមុននេះបន្តិច បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត Pajero ប៉ះគ្នាជាមួយរថយន្ត Highlander ។

ក្រោយពេលកើតហេតុ រថយន្ត Highlander បានបើករត់គេចខ្លួនបាត់ ចំណែកឯរថយន្ត Pajero វិញក៏ជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឲ្យរងការខួចខាត។

ទីតាំងកើតហេតុ នៅតាមបណ្ដោផ្លូវ ១៩៩ កែវនឹងផ្លូវ ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

មតិយោបល់