ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួន​ជនសង្ស័យ ២នាក់ ជាមួយ និងសារធាតុញៀន​ចំនួន ៩កញ្ចប់

ព្រះសីហនុ: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ​កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួន០២នាក់ ត្រូវបានឃាត់ខ្លួន កាលពី​វេលាម៉ោង​១៦និង​០០នាទី​​ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្រុម​០៣ ភូមិ០៣ សង្កាត់​លេខ​០៣ ក្រុង-ខេត្តព្រះសីហនុ​ ។

ជនសង្ស័យមានឈ្មោះ ៖
១-ឈ្មោះ ប្រាក់ ចិន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ផាសអាប់ (Pass App) ស្នាក់នៅ ក្រុម១ ភូមិ០១ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ។
២-ផាន ទ្រីធិនសឿន ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ នារីខារ៉ាអូខេ ស្នាក់នៅ ក្រុម០៣ ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន ៖
-ម្សៅក្រាម​ពណ៍សថ្លា​សង្ស័យសារធាតុញៀន​ចំនួន ០៩កញ្ចប់តូច និងធំចំនួន ០១កញ្ចប់
-ទូរសព្ទ័ ចំនួន ០១គ្រឿង
-ផាសអាប់ (Pass App) ចំនួន ០១គ្រឿង

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងជំនាញ បានកំពុងឃាត់ខ្លួននៅស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់