ព័ត៌មានជាតិ

រស់នៅជាមួយលោកយាយតាំងពីតូច គ្រាន់តែរឿងវិបត្តិផ្លូវចិត្តប៉ុណ្ណឹង ចងកសម្លាប់ខ្លួន!

ព្រៃវែងៈ លោកអធិការស្រុកព្រះស្តេច បានប្រាប់Post News ថា មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីគេដាក់ការសង្ស័យថា គាត់មានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិគ្លែងគង់ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ វ៉ា ភក្តី ភេទប្រុស​ អាយុ២២ឆ្នាំ ស្នាក់នៅជាមួយនិងលោកយាយឈ្មោះ ម៉ៅ ពៅ អាយុ៧១ឆ្នាំ ដោយជនរងគ្រោះខាងលើនេះ បានកើតមានវិបត្តិផ្លូវចិត្ត ដោយបានចងកនឹងននងផ្ទះ នឹងកន្ទុយ​ខ្សែចងអង្រឹង(ខ្សែគោ) ពណ៌ខ្មៅប្រវែង​១ម៉ែត្រ បណ្តាលឲ្យស្លាប់តែម្តង។

បច្ចុប្បន្ន​សាកសព​ជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់