ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋ ទាំងយប់នៅស្រុកពញាឭ

កណ្ដាល: កាលពីវេលាម៉ោង ៨ និង៥៧នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចភូមិចេតីយថ្មី ឃុំវិហារលួង ស្រុកពញាឭ ខេត្តកណ្តាល មានករណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង។

ហេតុការណ៍នេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ម្ចាស់ផ្ទះឈ្មោះ ហ៊ីង អ៊ន ភេទ ប្រុស អាយុ ៧៩ឆ្នាំ (ពោះម៉ាយ)។

ការខូចខាត៖
-ផ្ទះទំហំ៦ x ៩ម ខូចខាតអស់ទាំងស្រុង)
-ប្រាក់ដុល្លារចំនួន ៣,០០០ដុល្លារ
-ប្រាក់រៀលចំនួន ២,០០០,០០០រៀល។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បានប្រើប្រាស់ឡានទឹកអស់ចំនួន០៥គ្រឿង៖
– ឡានទឹកអធិការដ្ឋាន ០១គ្រឿង
– ឡានទឹករោងចក្រព្រៃឡដ៍០១គ្រឿង
– ឡានទឹកប្រជាពលរដ្ឋ ក្នុងភូមិ០៣គ្រឿង៕

មតិយោបល់