ព័ត៌មានជាតិ

តុលាការឃុំខ្លួនជនសង្ស័យពាក់ពន្ធ័ករណីរំលោភលើទំនុកចិត្ត តាមដីការបស់ព្រះរាជអាជ្ញា ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាលៈ នៅល្ងាចថ្ងៃទី៤ ខៃកញ្ញា ឆ្នាំ២០១៧ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យពាក់ពន្ធ័ករណីរំលោភលើទំនុកចិត្តតាមដីការរបស់ព្រះរាជអាជ្ញា ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមបទចោទ« រំលោភលើទំនុកចិត្ត» ដែលភូមិ​ព្រែក​សំរោង២ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្ត​កណ្តាល កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា ៣៩១ ៣៩២ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០៦ខែ ទៅ០៣ឆ្នាំ និងពិន័យជាប្រាក់១លានរៀល ទៅ៦លានរៀល។

សូមរំលឹកថា យោង៖ ដីកាបញ្ជាឲ្យចូលខ្លួនលេខ០២១ ដកបចខ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ របស់លោក
​លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។

តបតាមខ្លឹមសារ ដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ការិយាល័យនគរ​បាលព្រហ្ម​ទណ្ឌកម្រិតស្រាល​ មានកិត្តិ​យសសូម​អនុញ្ញាត​គោរពជម្រាបជូនលោកស្នងការរង ផែននគឡរបាលព្រហ្ម​ទណ្ឌ មេត្តាជ្រាប ដូច​ខាង​ក្រោម ៖
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ​២០១៧ វេលាម៉ោង៣និង១៥នាទីរសៀល កម្លាំងការិយាល័យនគរបាល​ព្រហ្មទណ្ឌកម្រិតស្រាល បាននាំខ្លួនឈ្មោះ ជុំ សុធា​ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិនពិត​ប្រាកដ ​​ទីលំនៅកំណើតភូមិត្របែក ឃុំអង្គរាជ ស្រុកព្រះស្តេច ខេត្ត​ព្រៃវែង ទីលំនៅបច្ចុប្បន្នភូមិ​កោះ​​ប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាប់​ពាក់​ព័ន្ធករណី​រំលោភលើទំនុកចិត្ត(ខ្ចីឡាន​មិន​សង) នៅចំណុចហាងចំការព្រីង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

មតិយោបល់