សៀមរាបៈ លោកវរសេនីយ៍ត្រី ដា ចំរើន អធិការក្រុងសៀមរាប បានប្រាប់ Post News ថា មានករណីមនុស្ស លង់ទឹកស្លាប់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី១ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាម ខេត្តសៀមរាប។
សាកសពជនរងគ្រោះឈ្មោះ សំ ណារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្នជួលបន្ទប់ស្នាក់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
តាមការពិនិត្យកោសល្យវិច្ចយគ្មានស្លាកស្នាមដែលពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។
មូលហេតុ មានជម្ងឺសសៃប្រសាទ (ញៀនស្រាជាប្រចាំ)យោងតាមការបំភ្លឺរបស់ប្រពន្ធ។ សាកសពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់