ព័ត៌មានកីឡា

Chelsea កាន់តែគម្រាម Costa

ក្រុមតោខៀវ Chelsea បានធ្វើរឿងដ៍សង្វែកមួយដល់ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Diego Costa បន្ទាប់ពីកោះហៅ កីឡាកររូបនេះត្រឡប់មកកាន់ ទីលានហ្វឹកហាត់វិញ កាលពីពេលថ្មីនេះ។

យ៉ាងណាវិញ នៅក្នុងការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា បើទោះបីជាខ្សែប្រយុទ្ធ Diego Costa ត្រូវបានកោះហៅមកកាន់ក្រុមតោខៀវ Chelsea វិញក៍ដោយ ខណៈបញ្ជីឈ្មោះកីឡាករ ដែល Chelsea យកទៅប្រកួតក្នុងពានរង្វាន់ Champion League មិនមានឈ្មោះ របស់ Costa ឡើយ។ សកម្មភាពនេះ គឺជាការព្រមានយ៉ាងធ្ងន់ធ្ងររបស់លោក Antonio Conte ទៅលើខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ដែលតែងតែបដិសេធ មិនមកកាន់ទីលានហ្វឹកហាត់ នៅរដូវក្តៅកន្លងមក បើទោះបីជាក្រុម បានកោះហៅជាច្រើនលើកមកហើយ ក៍ដោយ។

យ៉ាងណាវិញ Diego Costa ថ្វីបើមិនចង់បន្តអាជីពនៅ Chelsea ក៍ដោយ តែកីឡាកររូបនេះ មានការអាក់អន់ចិត្តយ៉ាងខ្លាំង ព្រោះថា ការវិលមកកាន់ Chelsea ជាថ្មីនេះ Costa មានបំណងចង់មកប្រជែងជាខ្សែប្រយុទ្ធឆ្នើម នៅក្នុងក្រុមដូចរដូវកាលមុនដដែល។ តែផ្ទុយមកវិញ Diego Costa បែរជាត្រូវបាត់បង់ឱកាស នៅ Champion League ទៅវិញ ដែលរូបគេបានខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្តដើម្បីឈានមកដល់ចំណុចនេះ។

បើទោះបីជា ភាពរកាំរកូសកើតមានតិចតួច តែលោក Conte មិនគួរកាត់ឈ្មោះរូបគេមិនឲ្យលេង នៅ Champion League ឡើយ។ ដូច្នេះហើយ ទំនងជានៅរដូវរំហើយ ពោលនៅខែមករាខាងមុខនេះ Costa ប្រាកដជាចាកចេញទៅអេស្ប៉ាញវិញជាក់ជាមិនខាន។

មតិយោបល់