ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមេក្លោងគ្រឿងញៀននិងមាន់ប្រជល់ជាច្រើនក្បាល នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ នៅវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ការិយាល័យ ក៩ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន (មេក្លោង) ឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធបានចំនួន ៦នាក់ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ៖
១- សោម សាវ័ន្ត ហៅ (តឿ) ភេទប្រុស អាយុ ៣៣ឆ្នាំ ម្ចាស់ផ្ទះ
២- ឈៀង នីន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង
៣- វ៉ាន់ សុភក្តិ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិថ្លុកឈើទាល សង្កាត់សុព័រទេព ក្រុងច្បារមន
៤- ប៊ុន ប៉ូឡុង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិត្រាចជ្រុំ សង្កាត់សុព័រទេព ក្រុងច្បារមន
៥- ហឿន ឬទ្ធី ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង
៦- ជួន យី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មានជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ (មេក្លោង) ក្នុងប្រតិបត្តិនេះ មន្ត្រីជំនាញធ្វើការដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១ថង់
-ជញ្ជីងថ្លឹង ១គ្រឿង
-ដាវ២ដើម
-ម៉ូតូចំរុះ ៨គ្រឿង
-រថយន្ដ ១គ្រឿង
-មាន់ជល់ចិញ្ចឹមទុកចំនួន ៧១ក្បាល រួមនឹងឧបករណ៍សម្រាប់ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ។

ក្រោយឃាត់ខ្លួនដោយមានការសម្របសម្រួលពីលោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ បានសម្រេចអនុញ្ញាតិ ឲ្យយកវត្ថុតាងរួមមាន ម៉ូតូចំរុះម៉ាក ៨គ្រឿង និងសត្វមាន់ជល់ ៧១ក្បាល យកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ចំណែកជនសង្ស័យ ៥នាក់ បញ្ជូនទៅសាកសួរនៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ រីឯឈ្មោះ សោម សាវ័ន្ត (តឿ) ជាមេក្លោង ត្រូវបញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្ដនីតិវិធី៕

មតិយោបល់