ព័ត៌មានជាតិ

អាជីវករ ដែលមានរថយន្តធំ ជួបជុំតវ៉ាសុំឲ្យមានការបញ្ចុះតម្លៃពន្ធដារ

បន្ទាយមានជ័យ: ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅមុខសាលាខេត្តបន្ទាយមានជ័យ មានក្រុមអាជីវករ ជាច្រើននាក់ ដែលមានរថយន្តធំ បានជួបជុំគ្នា ដើម្បីតវ៉ាសុំឲ្យមានការបញ្ចុះតម្លៃពន្ធដារ។

លោក ឡុង និងលោក សាន សាម៉ៃ ម្ចាស់រថយន្តដឹកដី តំណាងអាជីករទាំងអស់ បាននិយាយថាការជួបជុំនេះ ធ្វើឡើងបន្ទាប់ពីអត្រាពន្ធដារ ឡើងខ្ពស់ខុសប្រក្រតី រហូតកើនឡើងបីដងនៃឆ្នាំកន្លងទៅ។ លោកបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ សំរាប់ពួកលោកគឺ រថយន្តកង់១០ឡើងទៅគឺបង់ត្រឹមតែ៧៥ម៉ឺនរៀលប៉ុណ្ណោះ។ ហើយសំរាប់ឆ្នាំនេះ គឺពន្ធដារខេត្តបានតម្រូវឲ្យបង់រហូតដល់ទៅដល់ ពីរលានពីរសែននិងប្រាំម៉ឺនរៀល។ ការឡើងថ្លៃខ្ពស់ហួសការស្មាននេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពនិងការរស់នៅប្រចាំថ្ងៃ។

មួយវិញទៀត លោក សាន សាម៉ៃ បានត្អូញត្អែថាពួកគាត់ទាំងអស់គ្នា គឺទិញបានរថយន្តទាំងអស់នេះ បានសុទ្ធតែយកលុយពីធនាគារ ហើយបើទំនិញក៏គ្មានដឹក ហើយពន្ធក៏ឡើងថ្លៃខ្ពស់ គឺពិតជាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពិសេសប្រឈមនិងការរឹបអូសពី ធនាគារឯកជន។

ក្រុមអាជីវករ បានសំណូមពរឲ្យអាជ្ញាធរខេត្ត ដែលមានលោក សួន បវរ ជាប្រធានគណ:បញ្ជាការ ឯកភាពជួយអន្តរាគមន៍ រក្សាតម្លៃពន្ធឲ្យនៅដដែរ កុំឲ្យមានការឡើងថ្លៃ។ ជាមួយនឹងការស្នើសុំ សំរាប់ព្រឹកនេះ គេនៅមិនទាន់ឃើញមាន តំណាងភាគីអាជ្ញាធរខេត្ត ចេញមុខមកធ្វើការដោះស្រាយឬ ទទួលយកពាក្យស្នើសុំនេះ នៅឡើយទេ ៕

photo_2016-09-05_10-02-24

photo_2016-09-05_10-02-38

photo_2016-09-05_10-02-42

photo_2016-09-05_10-02-45

photo_2016-09-05_10-02-49

photo_2016-09-05_10-02-52

photo_2016-09-05_10-03-00

photo_2016-09-05_10-03-04

photo_2016-09-05_10-03-09

មតិយោបល់