ព័ត៌មានជាតិ

កម្លាំងជំនាញបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់

កំពត: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន បានបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ស្ថិតនៅសង្កាត់អណ្តូងខ្មែរ និងសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ស្រីម្នាក់ និងដកហូតវត្ថុតាងថ្នាំញៀន ១១ កញ្ចប់ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់