ព័ត៌មានជាតិ

ពលរដ្ឋចោទយោធាប្រចាំការនៅទិសសមរភូមិមុខ ស្រុកត្រពាំងប្រាសាទថា ជាចោរ ក្រោយពីចាប់ឈើពួកគាត់

ឧត្តរមានជ័យ: កងកម្លាំងយោធាប្រចាំការនៅទិសទីពីរសមរភូមិមុខស្រុកត្រពាំងប្រាសាទ មួយក្ដាប់តូច ដែលមេបញ្ជាការបានផ្ដល់សិទ្ធឲ្យដើរបង្ក្រាបបទល្មើសនៅតាមបន្ទាត់ព្រំដែន ត្រូវបានពលករឆ្លងដែនខុសច្បាប់កាប់ក្រញូងក្នុងទឹកដីថៃ បានចោទថា ជាក្រុមចោរប្លន់ ប្រដាប់អាវុធ ដែលតែងតែធ្វើសកម្មភាពប្លន់ឈើគ្រញូង ពួកគាត់ រួចយកទៅលក់ឲ្យទៅមេឈ្មួញជាញឹកញាប់។

ជាក់ស្ដែង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ មានពលករមួយក្រុមមានគ្នា៨នាក់ បានមកស្រែកទាមទារយកឈើគ្រញូងវិញ នៅខាងមុខឃ្លាំងមួយកន្លែងនៅស្រុកអន្លង់វែង ដែលពួកគាត់បានឲ្យដឹងថា មានក្រុមយោធាមួយក្រុមបានយកឈើគ្រញូងរបស់ពួកគាត់មកលក់នៅទីនោះ។

ពលរដ្ឋទាំង៨នាក់ បានឲ្យដឹងថា យោធាដែលធ្លាប់ប្លន់ឈើរបស់គាត់យកទៅលក់នាពេលកន្លងមក ក៏ដូចជាថ្មីនេះ គឺមានស្ថាប័ន យោធាសឹករងស្រុកត្រពាំងប្រាសាទឈ្មោះ ឡេង នៅក្នុងកងអនុសេនាធំលេខ៥។

ពួកគាត់បានបញ្ជាក់បន្ថែមទៀតថា កាលពីថ្ងៃទី២៣ កញ្ញានេះ ដែលសមត្ថកិច្ច ចាប់ឈើរបស់គាត់យកអស់ដែលលោក ឡេង ជាអ្នករត់ការដោយយកពីពួកគាត់ក្នុងមួយនាក់១៦ម៉ឺនរៀលថា យកទៅបង់ឲ្យខាងភូមិភាគ និងប៉ូលិស ដែលលោក អ៊ឹម គឹមឡេង ចង់ស៊ីដាច់ មិនបង់លុយឲ្យគេ ក៏ត្រូវបានខាងកងពលលេខ៦ និងភូមិភាគ ចាប់យកអស់ ដោយលោអ៊ឹម គឹមឡេង មិនទទួលខុសត្រូវ៕

photo_2016-09-28_14-09-12

photo_2016-09-28_14-09-14

មតិយោបល់