កណ្តាលៈ ផ្ទះប្រជាពលរដ្ឋ១ខ្នងត្រូវបានអគ្គភ័យឆាបឆេះអស់ទាំងស្រុង ស្របពេលដែលម្ចាស់ផ្ទះរវល់តែទៅបោកសម្លៀកបំពាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ម្ចាស់ផ្ទះមានឈ្មោះ ជួប សារី ភេទស្រី អាយុ៤៦ឆ្នាំ មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ រីឯប្តីឈ្មោះយន ចំរើន ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិឃុំជាមួយគ្នា មានកូនចំនួន៤នាក់ ស្រី១នាក់ និងប្រុស៣នាក់។
ផ្ទះរបស់គាត់មានទំហំ៥×៧ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់ក្បឿង និងខាងក្រោមសសរធ្វើអំពីថ្ម។ សម្ភារៈខូចខាតក្នុងនោះរួមមាន លុយដុល្លារចំនួន៥០០ដុល្លារ ទូរកញ្ចក់១សំរាប់ដាក់ខោអាវ ទូរទស្សន៍១គ្រឿង សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើតផងដែរ។
មូលហេតុ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង នៅពេលដែលម្ចាស់ផ្ទះរវល់តែបោកខោអាវនៅខាងក្រោយផ្ទះរបស់ខ្លួន៕
មតិយោបល់