ភ្នំពេញៈ នៅវេលាម៉ោង០៥ និង ៣០នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះយកទ្រព្យសម្បត្តិ) បានប្រព្រឹត្តកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រ នៅចំណុចផ្ទះលេខ៧អា ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះយកទ្រព្យសម្បត្តិ) កើតឡើង០១លើក បង្កឡើងជនសង្ស័យ០៩នាក់ ស្លៀកពាក់ស៊ីវិល មធ្យោបាយថ្មើរជើង ។
១-ជនសង្ស័យឈ្មោះ ញ៉ិល សីហា ហៅចែត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន), មានដីកាបង្គាប់អោយ ចាប់ខ្លួន លេខ៨៧«ញ» ដ.ច.ន ចុះថ្ងៃទី១៧-០២-២០១៧ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចេញដោយលោក លី សុខលេង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ។ ២-ជនសង្ស័យឈ្មោះ នៅ សុធា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ៣-ជនសង្ស័យឈ្មោះ រន សារ៉ាន់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
៤-ជនសង្ស័យឈ្មោះ ចាន់ រង្សី ហៅម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ Passapp ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ៥-ជនសង្ស័យឈ្មោះ អ៊ុង ចាន់ធឿន ហៅជ្រូក ភេទប្រុស ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គេចខ្លួន) និងបក្ខពួក០៤នាក់ទៀតគេចខ្លួន ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួន បានជាបន្តបន្ទាប់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់