ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីមឡង់ត៍ក្រុមហ៊ុនជីបម៉ុងខនគ្រីត កៀររថយន្ត Ford Ranger បែកស្តុប

ភ្នំពេញៈ រថយន្ត Ford Ranger ត្រូវបានរថយន្ដ ក្រឡុកស៊ីម៉ង់ របស់ក្រុមហ៊ុនជីបម៉ុងខនគ្រីត កៀរបណ្ដាលឲ្យបែកស្ដុបខាងឆ្វេង នៅជិតរវង្វងលមូលតាព្រហ្ម តាមបណ្តោយផ្លូវជាតិ លេខ ៦ស្ថិតនៅក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ វេលាម៉ោង១២ និង៤៤នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ។

ប្រភពព័ត៌មានគេឃើញរថយន្ត Ford Ranger គ្មានស្លាកលេខ ធ្វើដំណើរពីលិចមកកើត ចុះពីស្ពានជ្រោយចង្វារ បំណងឆ្លងកាត់ផ្លូវមកទន្លេសាបវិញ ក៏ត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ ក្រុមហ៊ុនជីបម៉ុងខនគ្រីត ពាក់ស្លាកលេខភ្នំពេញ ៥A-០៦២០ កៀរប៉ះស្ដុបខាងឆ្វេងរថយន្ដបែក ដោយសារភាគីទាំងពីរ ចរចាគ្នា មិនត្រូវ ទើបសមត្ថកិច្ច នៅជិតទីតាំងកន្លែងកើតហេតុ ចុះជួយអន្តរាគមន៍ ។

ករណីខាងលើភាគីម្ចាស់រថយន្ត Ford Ranger បានធ្វើការសុំសំណងពីខាងអ្នកបើកបរ របស់ក្រុមហ៊ុនជីបម៉ុងខនគ្រីតចំនួន ២០០ដុល្លារ ដើម្បីធ្វើការជួសជុលរថយន្ត តែដោយអ្នកបើកបរគ្មានលទ្ធភាព សងក៏សុំឱ្យម្ចាស់រថយន្ត Ford Ranger ខាងលើ រង់ចាំជួបជាមួយតំណាងរបស់គាត់ ដើម្បីចុះមកធ្វើការចរចា និងដោះស្រាយគ្នា៕

មតិយោបល់