ព័ត៌មានជាតិ

បាតុភូតធម្មជាតិ​រលក​ទឹកកកស៊ូណាមិបំពានដែនដី​អាមេរិក​ (Video Inside)

អាមេរិក៖វាអាច​ជាឈុតមួយនៅក្នុងរឿង ដ៏រន្ធត់កាលពីទស្សវត្សរ៍ ឆ្នាំ ១៩៥០ ជាមួយនឹង​ផ្ទាំង​ រលកទឹកកកស៊ូណាមិ ដែល​បណ្តាលឲ្យបំផ្លាញអ្វីគ្រប់យ៉ាង នៅតាមផ្លូវ និតលំនៅដ្ឋាន ក៏ដូចជា​ការកាត់ផ្តាច់ចរន្ត​អគ្គិសនីប្រើប្រាស់នោះ​។​

ប៉ុន្តែ​អ្វី ៗ ដែលស្តែង​ឲ្យឃើញ តាមរយៈវិដេអូឃ្លិបនេះ ដែរ វាជាបាតុភូតមួយ ​ដែលមិនខុសពីរឿង នោះឡើយ ដែលហេតុភេទនេះវា​បានកើតឡើងនៅ រដ្ឋ មីនីសូតា ​សហរដ្ឋ​អាមេរិក កាលពីចុងសប្តាហ៍កន្លងទៅនេះ ។​ មូលហេតុដែល​បង្ករ​ឲ្យដុំទឹកកក ​​រំលោភបំពាន​ផ្ទៃដីគោកនេះ វា​កើតចេញពីខ្យល់បកខ្លាំង ដែលជាកាតាលីករ ជំរុញ​ផ្ទាំងទឹកក ដែលក្របដណ្តបលើផ្ទៃបឹង Lake Mille Lacs ឲ្យបំពានដែនដីគោក និងលំនៅដ្ឋានប្រជាពលរដ្ឋ ៕​
ទស្សនាវិដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

ice tsunami

មតិយោបល់