ព័ត៌មានជាតិ

ឌុបនារីដែលជាអ្នកធ្វើការជាមួយទៅផ្ទះឆ្លងផ្លូវមិនប្រយ័ត្នបណ្តាលឲ្យប៉ះគ្នាដួល រវល់តែដោះស្រាយងាកក្រោយបាត់ម៉ូតូបាត់!

ភ្នំពេញ: យុវជនម្នាក់ចេញមកពីធ្វើការឌុបនារីម្នាក់ដែលធ្វើការជាមួយគ្នាទៅផ្ទះ ជិះម៉ូតូឆ្លងផ្លូវប៉ះជាមួយម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យដួលត្រូវ ប្រជាពលរដ្ឋឃាត់ឲ្យដោះស្រាយគ្នាស្រាប់តែជនឆ្លៀតឱកាសលួចជិះយកទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅមុខក្លោងទ្វារវត្តតាភេម តាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ ចាន់ ស៊ី ណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិព្រៃរមាស សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនឈ្លៀតឪកាសលួចយកទៅបាត់ម៉ាកហុងដាឌ្រីមស៊េរី ២០១៤ ពណ៌ខ្មៅ ពាក់លេខ ភ្នំពេញ 1CI-3894 ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមកពីធ្វើការងារបានឌុបនារីជាសន្តិសុខធ្វើការជាមួយគ្នាម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ នៅមុខវត្តតាភេមនារីដែលជិះជាមួយគាត់បានពឹងឲ្យឌុបឆ្លងផ្លូវទៅផ្ទះព្រោះនារីនោះ មិនហ៊ាន ដើរឆ្លងផ្លូវនៅពេលគាត់ជិះម៉ូតូឆ្លងបានបន្តិចហើយបានកៀរម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរី២០១២ ពណ៌ខ្មៅ ជិះទិសដៅពីកើតទៅលិចស្របគ្នាហើយគាត់បានបើកប៉ះម៉ូតូខាងលើបណ្តាលឲ្យដួល ត្រូវប្រជាពលរដ្ឋឃាត់រូបគាត់ដើម្បីដោះស្រាយគ្នា។

ប្រភពបានបន្តទៀតថា ខណ:ដែលប្រជាពលរដ្ឋឃាត់រូបគាត់គឺម៉ូតូត្រូវជនសង្ស័យបណ្តើរហើយម៉ូតូខាងលើកំពង់ឆេះនៅឡើយ បន្ទាប់មកស្រាប់តែ ជនសង្ស័យជាអ្នកជួយលើកម៉ូតូខាងលើបានឡើងជិះម៉ូតូចេញ ចំណែកភាគីម៉ូតូមួយគ្រឿងដែលគ្រោះថ្នាក់ជាមួយគ្នានោះឃើញជនសង្ស័យលួចម៉ូតូ បាត់ក៏ចេញទៅបាត់ទៅ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលកន្ទោក ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខសញ្ញា មកផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់