ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតក្រាមសថ្លាសង្ស័យគ្រឿងញៀន៣កញ្ចប់តូច

ភ្នំពេញ: កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌដូនពេញ សហការជាមួយកម្លាំងប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតក្រាមសថ្លាសង្ស័យគ្រឿងញៀន៣កញ្ចប់តូច។

ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីយប់ ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ១៥៤ កែងផ្លូវ៥១ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើឈ្មោះ វុធ ជា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនមួយនាក់ពីបទ: រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងលើ។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកមានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៣កញ្ចប់តូចដែកកេះ១បំពង់កែវ១។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់