ព្រៃវែងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជនម្នាក់ជិះម៉ូតូចេញពីមើលគេរាំបានប្រហែល១០នាទី ២រោងការបែរជាជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតទ្បើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨និង២០នាទីយប់ លើផ្លូវជាតិលេខ៨ មុខរោងការឈ្មោះ អ៊ិត យ៉ាន នៅភូមិជ្រៃវាល ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូជាមួយមនុស្សនិងរថយន្ត ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ក្រចេះ1A-3303 បើកដោយឈ្មោះ ឃិន កុសល់ ភេទប្រុស អាយុ២២ឆ្នាំ ភូមិជាចខាងត្បូង ឃុំជាច ស្រុកកំចាយមារ រងរបួសធ្ងន់ បើកបរពីលិចទៅកើត ដល់រោងការបានឈប់ម៉ូតូមើលគេរាំការ ប្រហែល២០នាទី បានបើកម៉ូតូចេញទៅដាក់លេខ ២ បានបុក ឈ្មោះ ម៉ែន សាមុត ភេទប្រុស អាយុ២២ឆ្នាំ ភូមិធ្នង់ខាងលិច ឃុំស្មោងជើង ស្រុកកំចាយមារ ជាកម្មករ លើករោងការនៅចិញ្ចើមថ្នល់ខាងត្បូង រងរបួសស្រាល ។ ម៉ូតូបានរេចង្កូតទៅបុកចំពីក្រោយ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ (២,៥តោន) ស្លាកលេខ ភ្នំពេញ 3B-6595 រថយន្តឈប់នៅរោងការចិញ្ចើមថ្នល់ខាងត្បូងបើកភ្លើងស៊ីញ៉ូមុខ+ក្រោយ+ឆ្វេង+ស្តាំ មានដាក់បារ៉ាស់មុខនិងក្រោយម្ចាស់ឈ្មោះ ហុក ចាន់ហេង ភេទប្រុស អាយុ ៣៧ ឆ្នាំ ភូមិ+ឃុំដូនកឹង ស្រុកកំចាយមារ ។ អ្នករងរបួសបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តព្រៃវែង ។
ចំណែកមូលហេតុបណ្តាលមកពីម៉ូតូសេ១២៥ ពណ៌ខ្មៅ បើកបរខ្វះការប្រុងប្រយត្ន័ ។ រីឯវត្ថុតាង ម៉ូតូនិងរថយន្តយកមកទុកនៅប៉ុស្តិ៍រដ្ឋបាលជ្រៃ ។
មតិយោបល់