ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្ញាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី បានជិះម៉ូូតូម៉ាកវីវ៉ា ទៅប៉ះគូថរថយន្តតាក់ស៊ីរបស់ក្រុមហ៊ុនតាក់ស៊ីខ្មែរ បណ្តាលឲ្យខូចខាតបន្តិចបន្តួច ជជែកគ្នាតឹងសរសៃក បង្កការភ្ញាក់ផ្អើល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃត្រង់ទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចម្តុំស្តុបមហាមន្ត្រី ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកសម្របសម្រួល ដោយភាគីទាំងសងខាងចរចារគ្នាក្នុងតម្លៃ៣០ដុល្លារជាការជួសជុស ដើម្បីបញ្ចប់រឿងផងដែរ៕
មតិយោបល់