ព័ត៌មានជាតិ

មួយថ្ងៃបង្រ្កាប២ករណីផ្សេងគ្នា ពាក់ព័ន្ធករណីចែកចាយជួញដូរនូវសារធាតុញៀន នៅស្រុកទ្រាំងនិងក្រុងដូនកែវ ខេត្តតាកែវ

តាកែវៈ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង និងក្រុងដូនកែវ នៅថ្ងៃទី៥ ខែញ្ញា ឆ្នាំ២០១៧ដោយដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលដោយលោក ទេព មុន្ទិន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនចំនួន២ទីតាំងខុសគ្នា ដែលមួយទីតាំងនៅស្រុកទ្រាំង និងមួយទីតាំងនៅក្រុងដូនកែវ។

ករណីខាងលើ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ៦នាក់ ,ម៉ូតូ,ទូរសព្ទដៃ ជញ្ជីងថ្លឹងថ្នាំញៀន, ថ្នាំញៀនមួយចំនួន, ប្រាក់រៀល និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ៕

មតិយោបល់