ព័ត៌មានជាតិ

ក្រឡាប់ទូកស្មាច់ បណ្តាលឲ្យស្លាប់បុរសជាអ្នកបើកបរ

កណ្តាល: បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណ:ដែលបើកបរល្បឿនលឿនបានក្រឡាប់ទូកលិចដោយខ្លួនឯង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅ ចំណុចលូប្រអប់ព្រែកកាត់ចុង ភូមិព្រែកក្មេង ស្ថិតនៅក្នុងភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្ដាល ។

នគរបាលស្រុកល្វាឯមបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានទូក១គ្រឿងបើកបរដោយឈ្មោះ អាត វណ្ណេត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្ដាល។

និងអ្នករួមដំណើរ២នាក់ ទី១ឈ្មោះ វណ្ណី វណ្ណសក្តិ ភេទប្រុស អាយុ២ឆ្នាំ និងទី២ឈ្មោះ ម៉ៅ រតនា ភេទប្រុស អាយុ៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិឃុំជាមួយគ្នា។ បើកបរមានទិសដៅពីត្បូងទៅជើង ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើដោយសារតែល្បឿនលឿនបានក្រឡាប់ទូកលិចដោយខ្លួនឯង។ ហើយពេលនោះមានឈ្មោះ ហេង រ៉ន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឃុំជាមួយគ្នាបានឃើញក៏បើកទូកមកជួយអ្នករួមដំណើរ២នាក់ខាងលើ។

ចំណែកអ្នកបើកទូកក៏លិចចូលទៅក្នុងទឹកជាមួយម៉ាស៊ីន រហូតដល់វេលាម៉ោង៩នាទី ទើបរកសាកសពឃើញនិងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់