ព័ត៌មានជាតិ

បុរសវិកលចរិតម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពេលរថយន្តមិនស្គាល់ម៉ាកបើកបុករួចគេចបាត់ស្រមោល!

កណ្តាលៈ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តបានបុកមនុស្សដែលកុំពុងតែដើរលើផ្លូវ បណ្តាលឲ្យស្លាប់បុរសម្នាក់នៅនឹងកន្លែង។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោងប្រហែល៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងកក់ ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្ដាល។

មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាក ដែលបើកពីទិសខាងលិច ទៅទិសខាងកើត លុះដល់ចំណុចខាងលើក៏បានបុកបុរសម្នាក់ អាយុប្រហែល២៥ឆ្នាំ ពុំមានអត្តសញ្ញាណអ្វីជាប់នឹងខ្លួនទេ ជនរងគ្រោះមានកម្ពស់ប្រហែល១ម៉ែត្រ៦០ សម្បុរខ្មៅ សក់ស្លូត ពាក់អាវដៃវែង ពណ៌ត្រេអ៊ីមានរូត ខោជើងវែងពណ៌ត្រេអ៊ីចាស់ ធ្វើឲ្យរបួសបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលបានបង្កហេតុរួច រថយន្តក៏បានបើកគេចខ្លួនបាត់។ តែបើតាមការសន្និដ្ឋានថា ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តបើកគ្មានការប្រុងប្រយ័ត្ន ចំណែកមនុស្សដើរ ជាមនុស្សសវិកលចរិត (តាមការបំភ្លឺពីប្រជាពលរដ្ឋ)។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានប្រគល់សាកសពទៅឲ្យអាចារ្យវត្តតម្កល់ទុកក្នុងវត្ត ដើម្បីទុកសាកសួររកបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/-FruOotuyj8

មតិយោបល់