ព័ត៌មានសុខភាព

ស្វែងយល់អំពីជំងឺស្រឡទែនចំពោះកុមារ និងវិធីការពារ

ជំងឺស្រឡទែន បង្កឡើងដោយវីរុស Paramyxovirus ហើយភាគច្រើនកើតមានចំពោះកុមារក្រោមអាយុ១៥ឆ្នាំ ជាពិសេសក្មេងតូចៗអាយុ ៦ដល់១០ឆ្នាំ។ ជំងឺនេះ អាចរីករាលដាលជាចម្បងតាមរយ:ផ្លូវដង្ហើម ដោយសារតែទឹកមាត់នៅពេលដែលអ្នកជំងឺនិយាយ ក្អក ឬកណ្តាស់។

បន្ទាប់ពីឆ្លងជំងឺនេះ ក្នុងពេលមួយសប្តាហ៍ក្រពេញទឹកមាត់ទាន់ហើមនោះទេ តែចូលដល់រយ:ពេលពីរសប្តាហ៍ទើបហើមខ្លាំង ដែលជាដំណាក់កាលងាយចម្លងរោគបំផុត។

រោគសញ្ញានឹងលេចចេញមកបន្ទាប់ពីការឆ្លងបានរយ:ពេល ១៥ ទៅ ២១ថ្ងៃ នៃការវិវត្តមេរោគនៅក្នុងមាត់ ហើយបន្ទាប់មកវានឹងបញ្ចូលទៅក្នុងឈាមដែលបណ្តោលឲ្យរលាកសរីរាង្គ។ បញ្ហារលាកនេះ អាចធ្វើឲ្យកុមារ ឡើងកម្តៅចាប់ពី៣៨ទៅ៣៩អង្សារសេ ឈឺក្បាល អស់កម្លាំង ដេកមិនលក់ ហើមក្រពេញទឹកមាត់ ហើមស្បែក ឈឺចាប់ ស្ងួតមាត់ និងពិបាកក្នុងការលេប។

ផលវិបាកធ្ងន់ធ្ងរនៃជំងឺនេះ អាចបណ្តោលឲ្យខូចសរសៃប្រសាទ កើតជំងឺបេះដូង ជំងឺក្រពេញទីរ៉ូអ៊ីត រលាកសរសៃប្រសាទអុបទិច ជំងឺរលាកទងសួត…។

បើទោះបីជាជំងឺស្រឡទែន បច្ចុប្បន្ននេះមិនទាន់មានថ្នាំព្យាបាលជាក់លាក់ក៏ដោយ ប៉ុន្តែអ្នកអាចការពារមិនឲ្យឆ្លងជំងឺនេះបាន។

១.ដំបូងត្រូវណែនាំកុមារកុំឲ្យមានទំនាក់ទំនងជិតស្និតជាមួយនឹងអ្នកជំងឺខ្លាំងពេក ហើយក៏ត្រូវពាក់ម៉ាស់ផងដែរ។

២.ប្រសិនបើកុមារឆ្លងជំងឺនេះ ត្រូវឲ្យពួកគេផ្អាកទៅរៀនជាបណ្តោអាសន្ន ដើម្បីកុំឲ្យឆ្លងដល់សិស្សដទៃទៀត។ បន្ទាប់មកត្រូវព្យាយាមទទួលទានអាហារដែលសម្បូរជីវជាតិ និងអាហារូបត្ថម្ភខ្ពស់។ ជាពិសេសត្រូវស្វែងរកការថែទាំងសុខភាពពីគ្រូពេទ្យភ្លាមៗ បន្ទាប់ពីចាប់ផ្តើមកើតជំងឺនេះ។

៣.អ្នកអាចចាក់ថ្នាំបង្ការ ប៉ុន្តែមិនគួរផ្តល់ជូនសម្រាប់ទារកដែលមានអាយុក្រោម ១ឆ្នាំនោះឡើយ។ ម្យ៉ាងវិញទៀត ចំពោះអ្នកដែលមានគភ៌ អ្នកដែលមានប្រតិកម្មអាឡែស៊ីជាមួយថ្នាំបង្ការ អ្នកដែលកំពុងតែប្រើប្រាស់ថ្នាំមហារីក ឬអ្នកដែលព្យាបាលជំងឺដោយជាតិវិទ្យុសកម្ម ក៏មិនគួរចាក់ថ្នាំបង្ការនេះដែរ៕

ប្រភព: soha

មតិយោបល់