ព័ត៌មានជាតិ

អ៊ីចឹងសោះ! ចង់បង្កហិង្សាដាក់គ្នាដែរ មានអីរវល់ដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ព្រាត

ភ្នំពេញ: ព្រោះតែការបើកបរមិនយោគយល់គ្នាធ្វើឲ្យបុរស២នាក់ ចង់បង្កហិង្សាដាក់គ្នាទៅវិញទៅមក គ្រាន់តែរឿងបើករថយន្តជែងគ្នាសោះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍។

ហេតុការណ៍ដ៏មិនគួឲ្យកើតនេះបានកើតឡើងកាលពីម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវសម្តេចជាស៊ីម ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ អ្នកឃើញហេតុការបានបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញមានរថន្ត១គ្រឿងម៉ាកSTAREX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Q.8396 បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចភ្លើងស្តុបកែង២៤ម៉ោងខាងលើ អ្នកបើកបរប្រុងបត់ស្តាំពេលនោះក៏មានរថយន្ត១គ្រឿងទៀតជាប្រភេទដឹកដីម៉ាកហ៊ីណូពណ៌ស លាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ3A.2153 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅស្របគ្នាហើយក៏បានបត់ស្តាំដូចគ្នាប៉ុន្តែដោយសារអ្នកបើកបរទាំងពីខ្វះការយោគយល់បានបើកជែងគ្នាចង់ទៅមុនរៀងៗខ្លួនទើបចង់បង្កជម្លោះរករឿងវាយគ្នាធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅគោលដៅនោះមកជួយអន្តរាគមន៍ និងជួយសម្របសម្រួលទើបភាគីទាំង២ព្រមសុំទោសគ្នាទៅវិញទៅមកដើម្បីបញ្ចប់រឿងហើយបែកផ្លូវគ្នាបើករថយន្តចេញទៅរៀងៗខ្លួន៕

មតិយោបល់