ព័ត៌មានជាតិ

ឃាត់ខ្លួនក្រុមក្មេងទំនើងប្រុសស្រីបានចំនួន១០នាក់ ក្នុងនោះមាន៤នាក់បានសេពនូវសារធាតុគ្រឿងញៀន!

ប៉ៃលិន: លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចាត់តាំង និងបញ្ជារឲ្យលោកឧត្តមសេនីយ៍ត្រី អ៊ុន សេរីរ័ត្ន ស្នងការរង និងប្រធានសេនាធិការ និងបានដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ទោ ស៊ិន ភី នាយការិយាល័យនគរបាលអន្តរាគមន៍ បានធ្វើការចុះបង្រ្កាបករណីក្មេងទំនើង ចាប់បានក្មេងទំនើងចំនួន១០នាក់ (ស្រីចំនួន៤នាក់) បានប្រគល់ឲ្យការិយាល័យគ្រឿងញៀន ដើម្បីធ្វើតេស្តទឹកនោមរកសារធាតុញៀនខុសច្បាប់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងចំណោមក្មេងទំនើងទាំង ១០នាក់ កម្លាំងជំនាញយើងរកឃើញអ្នកមានសារធាតុញៀនចំនួន៤នាក់ (ស្រីចំនួន១នាក់) ដែលជនទាំងនោះ ទី១ឈ្មោះ សួន ប្រាសាទ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ២ឈ្មោះ ខួន សុភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ៣ឈ្មោះ ពាវ ណារិន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ និងទី៤ឈ្មោះ លាភ ស្រីលក្ខ័ណ ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកនៅហាងចៅចិត្ដ។

នៅថ្ងៃខែឆ្នាំដដែលកម្លាំងជំនាញបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារាងចាលដល់អ្នកដែលគ្មានសារធាតុញៀនទាំង៦នាក់ឲ្យត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់