ព័ត៌មានកីឡា

AFF U-18 Championship 2017៖ U-18 កម្ពុជា បានត្រឹមស្មើគ្នាជាមួយ U-18 ទីម័រខាងកើត

បន្ទាប់ពីចប់ការប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៨ឆ្នាំ (AFF U-18 Championship 2017) លើកទី២ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ បានត្រឹមស្មើគ្នានឹង ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត អាយុក្រោម១៨ឆ្នាំ ដោយលទ្ធផល ១ទល់១ នៅលើកីឡដ្ឋាន Thuwunna Stadium នៃប្រទេសមីយ៉ាន់ម៉ា ក្នុងពូល A។

ការប្រកួតបានចាប់ផ្ដើមក្នុងវគ្គទី១ បានត្រឹមនាទីទី ២៧ ប្រធានក្រុមកម្ពុជា កីឡាករ ឈឿង វិសុនុ បានតែតបាល់បញ្ចូលទីបាន ១គ្រាប់ នាំមុខមុន ក្រោយពីការបញ្ជូនបាល់យ៉ាងល្អពីសំណាក់មិត្តរួមក្រុម សុិន កក្កដា ប៉ុន្តែក្តីរំពឹងថាបាន ៣ពិន្ទុ បានបញ្ជប់បន្ទាប់ពីកីឡាករ Alon របស់ទីម័រ ខាងកើត រកបាន ១គ្រាប់ តាមស្មើវិញនៅនាទី ៥៨ នៃវគ្គទី២ ខាង លទ្ធផលនេះ ១ទល់១ រក្សាដល់បញ្ចប់ការប្រកួត។

សូមបញ្ជាក់ថា U-18 កម្ពុជា និងបន្តដំណើរក្នុងការប្រកួតទី៣របស់ខ្លួន ជាមួយ ក្រុម U-18 ថៃ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ វេលាម៉ោង ០៣និង៣០ នាទីរសៀល នៅលើកីឡដ្ឋាន Thuwunna Stadium៕

មតិយោបល់