ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

អាមេរិកទំនងជាអាចបង្កើនថវិកាលើសពី៥៥លានដុល្លារសម្រាប់ គម្រោងស្តីពីសន្តិសុខស្បៀង នាពេលអនាគត

13348972_1197456600272666_89776976_n

ភ្នំពេញៈ មន្ត្រីស្ថានទូតសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ជាការប្តេជ្ញាចិត្តថី្ម អាមេរិកព្យាយាមបង្កើនជំនួយថវិការ សម្រាប់អនុវត្តគម្រោងសន្តិសុខស្បៀងនាពេលអនាគតខាងមុខនេះ។ ប៉ុន្តែគម្រោងនេះក៏អាចទៅរួច បើទោះបីជាមិនលើសពី៥៥លានដុល្លារ ប៉ុន្តែយ៉ាងហោចណាស់ ក៏អាចរក្សាបាននូវទំហំថវិការប្រមាណជា៥៥លានដុល្លារ សម្រាប់ការអនុវត្តក្នុងរយៈពេលបន្ទាប់មកទៀតដែរ។

13335348_1197456546939338_1093266956_n

លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងប្រាប់អ្នកសារព័រមាន ក្រោយពេលបញ្ចប់ពិធីបើកសន្និសិទ្ធ ស្តីពីកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត នៅសណ្ឋាគារអិនធើខន់ បាន ឲ្យដឹងថា រយៈពេល៥ឆ្នាំកន្លងមកនេះ គម្រោងអនុវត្តកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត បានអនុវត្តដោយឈរលើទឹកប្រាក់ប្រមាណ៥៥លានដុល្លារអាមេរិក ប៉ុន្តែសម្រាប់គម្រោងដែលត្រូវបន្តទៀតនាពេល ខាងមុខនេះ គឺអាចនិងមានថវិការច្រើនជាងនេះ ឬក៏អាចរក្សាបានតែក្នុងរង្វង់៥៥លានដុល្លារដែរ។

13336360_1197456550272671_2099943780_n

លោកបញ្ជាក់ថា ”សម្រាប់ការប្តេជ្ញាចិត្តថី្ម អាមេរិកប្រហែលជាព្យាយាមបង្កើនជំនួយថវិការសម្រាប់អនុវត្តគម្រោងនេះ ប៉ុន្តែយ៉ាងហោចណាស់ ក៏យើងថែរក្សាទំហំថវិការហ្នឹងដដែលប្រហែលជា៥៥លានដុល្លារសម្រាប់រយៈពេលបន្ទាប់មកទៀត”

13330338_1197456573606002_1239903628_n

ជាការកត់សម្គាល់របស់លោក William Heidt បានមើលឃើញថា ស្ថានភាពនៃវិស័យកសិម្មនៅកម្ពុជាមានសក្តានុពលច្រើននៅក្នុងការអភិវឌ្ឍ ដែលបញ្ហាសំខាន់េនះ គឺបានទាមទារឲ្យរដ្ឋាភិបាលគួរធ្វើការងារថែមទៀតជាមួយដៃគូរអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនជាច្រើននៅប្រទេសកម្ពុជា ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងព្យាយាមជម្រុញឲ្យក្រុមហ៊ុនសហរដ្ឋអាមេរិក ដែលធ្វើការងារខាងវិស័យកសិកម្ម មកធ្វើវិនិយោគនៅក្នុងស្រុកខ្មែរកាន់តែច្រើនជាងនេះផងដែរ៕

13329799_1197456570272669_1498554173_n13349044_1197456586939334_344284687_n

មតិយោបល់