ឥឡូវនេះអ្នកអាចបរិភោគបរិភោគនំភីហ្សាដែលស្ថិតនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក ដើម្បីញ៉ាំនំដ៏ធំអស់ដូចដែលក្រុមហ៊នបានកំណត់ និងទទួលបានប្រាក់រង្វាន់ជាទីគាប់ចិត្ត។ លោក Glenn Takeda បាននិយាយថា លោកនឹងជូនប្រាក់ ២,៥០០ ដុល្លារ ទៅមនុស្សពីរនាក់ ដែលជ្រើសរើសញ៉ាំនំភីហ្សាដ៏ធំរបស់គាត់ដែលមានឈ្មោះថា “ Da Big Kahuna ” នៅក្នុងរយៈពេល ១ ម៉ោង។ ចំណិតនំភីហ្សាដែលមានតម្លៃ ៦០ ដុល្លារ ប្រវែង ៣០ អ៊ីញ និងមានទម្ងន់ ១៥ ផោន។ ដំបូងគាត់ផ្តល់រង្វាន់ជាទឹកប្រាក់ ១០០ ដុល្លារ បូកនឹងតម្លៃនៃនំភីហ្សាដោយឥតគិតថ្លៃ សម្រាប់មួយឆ្នាំ ប៉ុន្តែគ្មាននរណាម្នាក់ចាប់អារម្មណ៍ឡើយ។ ទោះជាយ៉ាងណា បន្ទាប់ប្តូរមកដាក់រង្វាន់ដល់ទៅ ២៥០០ ដុល្លារ នេះវិញ មានមនុស្សប្រាំគូមកសាកល្បងជាមួយនឹងការញ៉ាំនំនេះ៕
ព័ត៌មានជាតិ
មតិយោបល់