ព័ត៌មានកីឡា

អេស្ប៉ាញ រកឃើញកីឡាករជំនាន់ថ្មីជំនួស Xavi និង Inieste

ក្រុមជម្រើសជាតិអេស្ប៉ាញ បានសម្លឹងឃើញកីឡាករក្មេងៗ ២រូបដែលអាចនឹងមកជំនួសតំណែងរបស់ Xavi និង Iniesta នាពេលបច្ចុប្បន្ននេះ។

ជាក់ស្តែងណាស់ តាមរយៈទម្រង់លេងយ៉ាងល្អរបស់ កីឡាករឆ្នើម ២រូប ចេញពីក្រុម Real Madrid គឺ​ Asensio និង Isco ត្រូវបានគេមើលឃើញថា កំពុងតែក្លាយជា Key Player របស់ក្រុមជម្រើសជាតិអេស្ប៉ាញ នាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពី Xavi និង Iniesta អេស្ប៉ាញពិបាកក្នុងការរកខ្សែបម្រើណាមួយ ដែលយកមកជំនួសកីឡាករទាំង២នេះណាស់។ យ៉ាងណាវិញ យុវជនអេស្ប៉ាញជំនាន់ក្រោយនេះ ពិតជាមិនចាញ់ ជំនាន់មុនឡើយ ជាក់ស្តែង Isco និង Asensio កំពុងតែអង្រួន អ្នកគាំទ្រជាច្រើនឲ្យចាប់អារម្មណ៍មកលើពួកគេយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ កីឡាករទាំង២ ត្រូវបានគេជឿជាក់ថា នឹងក្លាយជា Key Player ជំនាន់ថ្មីរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដូច Xavi និង Iniesta ផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីជំនាន់មុន Key Player របស់អេស្ប៉ាញ សុទ្ធសឹងចេញមកពីក្រុម Barcelona ផ្ទុយមកវិញ នៅពេលនេះ Key Player របស់អេស្ប៉ាញ គឺសុទ្ធសឹងចេញមកពីក្រុម Real Madrid វិញម្តង។ ចាំមើលទាំងអស់គ្នាថា តើ Isco និង Asensio អាចធ្វើឲ្យ អេស្ប៉ាញ មានភាពខ្លាំងក្លាកម្រិតណា?

មតិយោបល់