ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃា់ខ្លួនករណីអំពើលួចម៉ូតូ

កណ្តាល​: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទីករណីអំពើលួច (ម៉ូតូ)ចំណុចមុខផ្ទះលក់ចាប់ហួយភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ តាំង ឡិញ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរកសិករ។

ជនសង្ស័យឈ្មោះ ប៉ោ សីហា ហៅមិញ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ

(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖

–ម៉ូតូ១គ្រឿងម៉ាកSUZUKI Smash Vពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខកណ្តាល1O.8677(របស់ជនរងគ្រោះ) ។

នៅវេលាកេីតហេតុខាងលេី ជនរងគ្រោះបានចតម៉ូតូទុកនៅមុខផ្ទះលក់ចាប់ហួយដោយមិនបានដកសោចេញពីម៉ូតូទេ ហេីយបានដេីរចូលទៅទិញទឹកសុទ្ធហូប ភ្លាមនោះស្រាប់តែជនសង្ស័យបានធ្វេីសកម្មភាពលួចយកជិះចេញបានបន្តិច តែត្រូវជនរងគ្រោះឃេីញទាន់ក៏ស្រែកថាចោរៗ ទេីបអ្នកជិតខាងជិះម៉ូតូដឹកជនរងគ្រោះដេញតាមរហូតដល់ម្តុំផ្សារកាច់ជ្រុងស្ថិតក្នុងសង្កាត់តាខ្មៅទេីបសមត្ថកិច្ចឃាត់ខ្លួនបានយកមកសាកសួរនៅប៉ុស្តិ៍តាខ្មៅរួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី។

 

មតិយោបល់