ឧត្តរមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ដោយទទួលបានបទបញ្ជាពីលោក វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុង កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចំនួន០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ បានចុះបង្ក្រាបករណីល្បែងស៊ីសង (ខ្លាឃ្លោ) នៅចំណុចផ្លូវលេខ១៣ ភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដោយឃាត់បានមនុស្ស ចំនួន០២នាក់ និងដកហូតសម្ភារៈសម្រាប់ បម្រើឲ្យការលេងល្បែងស៊ីសងមួយចំនួន ។
ករណីនេះកម្លាំងបានធ្វើការអប់រំម្ចាស់ទីតាំង និងអ្នកលេង នៅនឹងកន្លែងកើតហេតុ ដោយមានធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចាប់ពីពេលនេះតទៅ និងណែនាំឲ្យគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងជំងឺ កូវីត-១៩ (Covid-19) ៕
មតិយោបល់