ព័ត៌មានជាតិ

Update៖ មន្ត្រីនគរបាលអន្តរាគមន៍ពិសេសនៃអគ្គស្នងការនគរបាលជាតិ ផឹកស៊ីទាស់ពាក្យសំដីគ្នាបន្តិចបន្តួច ដកកាំភ្លើងបាញ់របួសម្នាក់!

ភ្នំពេញ: ហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណ:ដែលផឹកស៊ីជុំគ្នា ស្រាប់តែទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ក៏ដកកាំភ្លើងបាញ់ឲ្យបុរសម្នាក់រងរបួសស្រាលតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងនៅម្តុំផ្លូវរថភ្លើងបឹកកក់
(R6) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសទាំង២នាក់ បានអង្គុយផឹកស៊ីក្បែរគ្នា និយាយគ្នា រហូតទល់តែទាស់សម្តីដាក់គ្នា ខ្លាំងទៅខ្លាំងមក ស្រាប់តែជនរងគ្រោះបានដើរទៅច្រានទ្រូងជនបង្ក ទើបជនបង្កដែលជាមន្ត្រីនគរបាល ដោយខ្លួនមានកាំភ្លើង
នៅចង្កេះខឹង ស្រាប់នោះបានដកបាញ់ភ្ជុជដីចំនួន១គ្រាប់ ផ្លាតចំជើងឆ្វេងបុរសដែលទៅច្រានទ្រូងរងរបួសស្រាលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចចុះទៅធ្វើការឃាត់ខ្លួន។

ជនបង្កជាមន្ត្រីនគរបាលអន្តរាគមន៍ពិសេសនៃអគ្គស្នងការនគរបាលជាតិ ប្រើប្រាស់កាំភ្លើងម៉ាក រ៉ូឡូកាណុងវែង។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌដូនពេញ បានចុះទៅដល់កន្លែងកើតហេតុ និងបានសាកសួរនិងនាំខ្លួនបុរស
ទាំង២នាក់មកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីធ្វើការសាកសួរនាំបន្តទៀត ៕

មតិយោបល់