ព័ត៌មានកីឡា

Rooney៖ ខ្ញុំមិនទាន់ចង់សម្រាកពីក្រុមជម្រើសជាតិអង់គ្លេសឡើយ

អតីតខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Wayne Rooney បានប្រាប់ Talk Sports ថា រូបគេមិនទាន់ចង់សម្រាកពីក្រុមជម្រើសជាតិឡើយ ដោយចង់ចាប់ឱកាសម្តងទៀត នៅក្នុងពេលខាងមុខនេះ។

ជាការពិតណាស់ កីឡាករប្រយុទ្ធដ៍ឆ្នើម Wayne Rooney ពិតជាសប្បាយចិត្ត ចំពោះទម្រង់លេងរបស់ក្រុមជម្រើសជាតិអង់គ្លេស នាពេលបច្ចុប្បន្ននេះ។ ម្យ៉ាងវិញទៀតនោះ សមត្ថភាពរបស់កីឡាករក្មេងៗជំនាន់ក្រោយ កំពុងត្រូវបានមជ្ឈដ្ឋានជាច្រើន ជឿជាក់ថា នឹងអាចនាំក្រុមឈុតធំអង់គ្លេស ឲ្យឈ្នះពាន ពិភពលោក និងពានក្នុងតំបន់អឺរ៉ុបជាក់ជាមិនខាន។ យ៉ាងណាវិញ ខ្សែប្រយុទ្ធជើងចាស់អង់គ្លេស Wayne Rooney កំពុងតែមានបំណងចង់ចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសឡើងវិញ នៅពេលខាងមុខនេះ។

ក្តីបំណងដែល Rooney ចង់មកជួយក្រុមជម្រើសជាតិអង់គ្លេស នៅពេលនេះ មិនមែនមានន័យថា តារាដ៍ឆ្នើមរូបនេះ ចង់ចូលលេងក្នុងឈុតធំវិញឡើយ គឺ​ Rooney ចង់ក្លាយជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេស នៅពេលដែលរូបគេ បញ្ចប់អាជីពបាល់ទាត់ នៅពេលដ៍ខ្លីខសងមុខនេះ។ ជាការពិតណាស់ Rooney បានប្រាប់ Talk Sports ពីការចហ់ចាប់ឱកាសជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ នៅពេលខាងមុខនេះ។ យ៉ាងណាវិញ ក្តីសង្ឃឹមរបស់ Wayne Rooney ក្នុងការចង់ក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិនោះ វាមិនងាយឡើយ សូម្បីតែ Steven Gerrard និង Frank Lampard ក៍មិនទាន់មានឱកាសបែបនេះដែរ។

ក៍ប៉ុន្តែ Rooney ជឿជាក់ថា រូបគេ អាចនឹងក្លាយជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេស នាពេលខាងមុខនេះ។ ដូច្នេះហើយ រង់ចាំមើលថា តើខ្សែប្រយុទ្ធ Wayne Rooney អាចសម្រេចបំណងរបស់គេបានឬយ៉ាងណា?

មតិយោបល់