ព័ត៌មានជាតិ

Update៖ ភ្លើងប្រចណ្ឌ! ប្តីយកកាំបិតអារកប្រពន្ធ និងខ្លួនឯងបណ្តាលឲ្យស្លាប់ បន្សល់ទុកកូនតូច២នាក់ឲ្យនៅកំព្រា

​កណ្ដាល:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ សហការ​ជាមួយ​នគរបាល​ជំនាញ​ស្រុក​កណ្ដាលស្ទឹង ​និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​អន្លង់​រមៀត​ ចុះ​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​សាកសព​ ករណី​ឃាតកម្ម​ប្តី​អារ​​ក​ ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​ បន្ទាប់​មក​ជន​ដៃដល់​ជា​ប្តី​អារ​​ក​ខ្លួនឯង​តាម​ក្រោយ​ បណ្ដាល​ឲ្យ​របួសធ្ងន់​ និង​ដាច់ខ្យល់​ស្លាប់​ ខណ:​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​ ដោយសារ​ភ្លើង​ប្រច័ណ្ឌ​ ។​ ករណី​ឃាតកម្ម​នេះ​ បាន​កើតឡើង​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៧​និង​៣០​នាទី​ ស្ថិត​ក្នុងភូមិ​កំពង់ទួល​ ឃុំ​ អន្លង់​រមៀត​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​ ។​

​មន្ត្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ គឹ​ម​ ពៅ​ ភេទ​ស្រី​ អាយុ​ ៤០​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ (​ស្លាប់​)​ មាន​ស្នាម​របួស​កាត់​ទទឹង​ ក​ ជំរៅ​ដល់​ឆ្អឹង​កងក​ ប្រវែង​ ១៤cm​ x​ 6cm​ ដាក់​បំពង់ខ្យល់​និង​ បំពង់​​ក​ ។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ ពេជ្រ​ វិចិត្រ​ ភេទ​ ប្រុស​ អាយុ​៣៩​ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ (​ស្លាប់​នៅ​មន្ទី​ពេទ្យ​) ​របួស​មុត​ដាក់​ដល់​ក្នុង​ បំពង់ខ្យល់​កាត់​ទទឹង​ក​ ប្រវែង​០៨cmx០៣​ cm​ ។​ ជន​ដៃដល់​និង​ជន​រង​គ្រោះ​មាន​ទីលំនៅ​ភូមិ​កំពង់ទួល​ ឃុំ​ អន្លង់​រមៀត​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ ។​

​ដោយឡែក​វត្ថុ​តាង​ចាប់​យក​រួម​មាន​៖​ ១.​ផ្លែកាំបិត​តុ​កាត់​ ប្រ​វ៉ែ​ង​ ២១cm,​ ប្រភព​ដដែល​បន្ត​ថា​ នៅ​ថ្ងៃ​កើតហេតុ​ វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក​​ជន​រង​គ្រោះ​ឈ្មោះ​ គឹ​ម​ ពៅ​ មាន​ទំនាស់​ជាមួយ​ប្តី​ឈ្មោះ​ ពេជ្រ​ វិចិត្រ​ (​ជនសង្ស័យ​)​ នៅ​ក្នុងផ្ទះ​ ដោយ​កូនប្រុស​ទាំង​ពីរ​នៅ​អង្គុយ​កៀន​ផ្ទះ​ ដោយ​កូនប្រុស​ច្បង​ឈ្មោះ​ វិចិត្រ​ រតនា​ ឮ​សូរ​សំឡេង​វ៉ៃ​គ្នា​ក៏​ចូល​ទៅ​មើលឃើញ​ឪពុក​កំពុង​យក​កាំបិត​អា​​ក​ ម្តាយ​ ក៏​រត់​ទៅ​ហៅ​អ្នក​ជិតខាង​ឲ្យមក​ជួយ​ ពេល​មក​ដល់​ឃើញ​ម្តាយ​ដេក​ស្លាប់មាន​ស្នាម​អារ​​ក​ និង​ឪពុក​ដេក​អោប​ពីលើ​ក៏​មាន​ស្នាម​អារ​​ក​ ដែរ​ តែ​នៅ​មាន​ដង្ហើម​ អ្នក​ជិតខាង​ក៏​ទូរស័ព្ទ​ទៅ​ប៉ូ​លិស​ និង​ឡាន​សង្គ្រោះ​ មួយសន្ទុះ​ក្រោយមក​ឡាន​សង្គ្រោះ​ក៏​ដឹក​ឪពុក​ទៅ​មន្ទី​រពេទ្យ​បង្អែក​ស្រុក​កណ្តាលស្ទឹង​ ពេល​ទៅ​ដល់​ន្ទីរ​ពេទ្យ​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​ ។​

កន្លង​មក​ជន​ដៃដល់​ធ្លាប់​ប្រចណ្ឌ​ ដោយសារ​ប្រពន្ធ​លេង​ឆាត​ជាមួយ​ប្រុស​ផ្សេង​ មក​ដល់​ថ្ងៃ​កើតហេតុ​ បុរស​ជា​ប្តី​បាន​ដើរ​និយាយ​ប្រាប់​អ្នក​ជិតខាង​ថា​ អញ​លា​ហើយ​ មើល​កូន​អញ​ផង​ ។​ ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ ជន​រង​គ្រោះជា​ប្រពន្ធ​ពិតជា​ស្លាប់​ដោយសារ​ជនសង្ស័យ​ជា​ប្តី​យក​កាំបិត​មក​អារ​​ក​ ។​ ពេល​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ជា​ប្តី​ ក៏​ធ្វើ​អត្តឃាត​ ដោយ​អារ​​ក​ សម្លាប់​ខ្លួន ​។​ ក្រោយ​ពេល​កម្លាំង​ជំនាញការ​ពិនិត្យ​រួចរាល់​ បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

សូមបញ្ជាក់ថា ​សំណុំរឿង​ករណី​ឃាតកម្ម​ខាងលើ​ ត្រូវ​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​ត្រឹមនេះ​ ដោយសារ​តែ​ឃាតក​បាន​ស្លាប់​ក្រោយ​ពី​អារ​​ក​សម្លាប់​ប្រពន្ធ​រួច​ជន​ដៃដល់​ បាន​អាករ​សម្លាប់​ខ្លួនឯង​បន្សល់​នៅ​កូន​តូច​២​នាក់​រង​កំព្រា​ ៕

មតិយោបល់