កណ្ដាលៈ នៅល្ងាចថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៧ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន យុវជនស្នេហាតាមហ្វេសប៊ុកកនែបនិត្យបាន២ដង ត្រូវឳពុកខាងស្រីប្តឹងសមត្ថកិច្ចអោយចាប់ខ្លួន បណ្តោះអាសន្នហើយ ក្រោមបទចោទ(អំពើអាសប្រឆាំងនិងអនិតិជនអាយុក្រោម១៨ឆ្នាំ )ដែលប្រព្រឹត្តភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល។ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា៤៣ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទ។
សូមរំលឹកថា យុវជនម្នាក់ត្រូវបាននគរបាលស្រុកខ្សាច់កណ្ដាល ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៦កញ្ញា បន្ទាប់ពីបាននែបនិត្យជាមួយសង្សារខ្លួន អាយុ១៣ឆ្នាំ បាន២លើក នៅផ្ទះសំណាក់ ផ្ដើមឡើងតាមរយៈស្គាល់គ្នាតាមហ្វេសប៊ុក ហើយបែកការណ៍ដឹងដល់ឪពុកក្មេងស្រី។
មន្ត្រីគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា អ្នកទោសស្នេហា ដែលបានចាប់ខ្លួន ពីបទរួមភេទ ជាមួយក្មេងស្រីជាអនីតិជន ឈ្មោះ ចាន់ ឃោសុខ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល។
ចំណែក ជនរងគ្រោះឈ្មោះ ច.ត.ស ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នគរបាលបាន ដកស្រង់ ចម្លើយសារភាព ជនសង្ស័យថា កន្លងមកជនរងគ្រោះ និងជនសង្ស័យបានទាក់ទងគ្នាតាមរយៈ Facebook និងតាមទូរសព្ទស្គាល់គ្នាស្រលាញ់គ្នា ជាសង្សារ។ លុះអំឡុងខែមិថុនា ឆ្នាំ ២០១៧ ជនសង្ស័យបានទូរសព្ទហៅជនរងគ្រោះដែលធ្វើការនៅភ្នំពេញឲ្យមកចូលរួមបុណ្យសពរបស់ អ៊ំជនសង្ស័យ ហើយ ជនសង្ស័យបាននាំជនរងគ្រោះចូលផ្ទះសំណាក់(ស្វាយជ្រុំ) ហើយបាន រួមភេទជាមួយជនរងគ្រោះបានសម្រេចចំនួន១លើកដោយមិនមានការបង្ខិតបង្ខំគ្នាទេ។ លុះដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១១និង៣០នាទីព្រឹក ជនរងគ្រោះបានទូរសព្ទហៅជនសង្ស័យឲ្យមកឌុបទៅដើរលេងនៅក្នុងក្រុមហ៊ុន 7NG ពេលដើរលេងនោះបាននាំគ្នាផឹកស្រា រហូតដល់ម៉ោង ៤និង៣០នាទីរសៀលហើយ បាននាំគ្នាត្រឡប់មក ភូមិព្រែក្របៅទី១ ឃុំព្រែកអំពិល ហើយបាននាំគ្នាផឹកស្រាបន្តទៀត ។ ពេលនោះជនរងគ្រោះមានសភាពស្រវឹងស្រា។ ដល់វេលាម៉ោង ៦ល្ងាច ជនសង្ស័យបានឌុបជនរងគ្រោះចូលផ្ទះសំណាក់(ឡាក់គី) ភូមិបារាជ ឃុំស្វាយជ្រុំ ហើយបានរួមភេទបានសម្រេចចំនួន១លើកទៀត ។ បន្ទាប់មកជនសង្ស័យបានឌុបជនរងគ្រោះបានមកផ្ទះវិញ។
ដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៤រសៀល ឪពុកជនរងគ្រោះបានដឹងហេតុការណ៍នេះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកអំពិល ។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តចាត់ ការតាមនីតិវិធី៕
មតិយោបល់