កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់Post News ថា មានករណីអត្តឃាតអារកសម្លាប់ខ្លួនឯង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ ២០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិដំបូកខ្ពស់ ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះមានឈ្មោះ ស៊ន ធីម ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ជាមនុស្សផឹកស្រាជាប្រចាំនិងមានជំងឺ ភ័យខ្លាច រត់បោលឥតហេតុផល បានយកកាំបិតបុ័ងតោអារកខ្លួនឯងនៅលើផ្ទះរបស់ឈ្មោះ ជា សារឿន ភេទប្រុស អាយុ២៧ឆ្នាំ(ត្រូវជាក្មួយ)នៅភូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុ។
មូលហេតុមានជំងឺសរសៃប្រសាទ។
ករណីខាងលើ សមត្ថកិច្ចជំនាញបច្ចេកទេសស្រុកបានពិនិត្យសាកសពមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទេ និងបានបំពេញឯកសារតាមនីតិវិធី រួចប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់