ក្រុមបាល់ទាត់កំពូលរបស់ប្រទេសអេស្ប៉ាញ Real Madrid បានក្លាយជាក្រុមដែលល្អជាងគេ ប្រចាំតំបន់អឺរ៉ុប បន្ទាប់ពីទទួលបានពានរង្វាន់ European Club of the Year ប្រចាំឆ្នាំ២០១៧។
នេះគឺជាវិថីដ៍ជោគជ៍យមួយសម្រាប់ក្រុមយក្សអេស្ប៉ាញ Real Madrid ដែលអាចនាំមុខក្រុមគូប្រជែង Barcelona ក្នុងការក្លាយជាក្រុម ដែលឈ្នះពានរង្វាន់ European Club of the Year ។ ជាការពិតណាស់ តាមរយៈការឈ្នះពានរង្វាន់ European Club of the Year បានស្តែងចេញមកពីជោគជ័យ នារដូវកាលកន្លងមក ដែលក្រុម Real Madrid ឈ្នះពាន Champion League និង Laliga ។ គួរបញ្ជាក់ផងដែរថា European Club of the Year ត្រូវបានបង្កើតឡើងដោយសហព័ន្ធបាល់ទាត់នៅតំបន់អឺរ៉ុប ( European Club Association ) ហៅកាត់ថា ECA តាំងពីឆ្នាំ ២០១០កន្លងមក ដើម្បីផ្តល់ជូនដល់ក្រុម ដែលទទួលបានជោគជ័យក្នុងរដូវកាលនីមួយៗ ខណៈក្រុមដែលទទួលបានដំបូងគេនោះគឺ ក្រុម Inter Milan របស់អ៊ីតាលី កាលពីឆ្នាំ ២០១០។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៤និង ២០១៦កន្លងមក ក្រុម Real Madrid ក៍ឈ្នះពានរង្វាន់នេះដែរ ។
ដូច្នេះហើយនេះគឺជាលើកទី៣ ហើយដែលក្រុមយក្ស Real Madrid ឈ្នះពានរង្វាន់ ក្លិបកំពូលប្រចាំទ្វីបអឺរ៉ុបនេះខណៈក្រុម Barcelona ឈ្នះបានតែ ២លើកប៉ុណ្ណោះ។ តាមរយៈសមិទ្ធផលនេះ បង្ហាញឲ្យឃើញថា ក្រុម Real Madrid គឺជាក្រុម អឺរ៉ុបដំបូងគេដែលឈ្នះពានរង្វាន់ European Club of the Year បានច្រើនជាងគេ។



មតិយោបល់