ស្ទឹងត្រែងៈ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ មានករណីភ្លើងឆេះផ្ទះ ប្រជាពលរដ្ឋ១ខ្នង នៅត្រងចំណុចអរឃ្លូងគីឡូម៉ែតលេខ៨ ភូមិរាជានុគោល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ម្ចាស់ផ្ទះមានឈ្មោះ ខៃ រេន ភេទប្រុស អាយុ៤១ឆ្នាំ ផ្ទះទំហំ៨គុណ៩ម៉ែត្រ (ផ្ទះទាម) បានឆាបឆេះខណៈដែលម្ចាស់ផ្ទះពុំនៅ ទៅហូបបាយផ្ទះម្ដាយ ចម្ងាយពីផ្ទះកើតហេតុ៥០ម៉ែត្រ ។
សូមបញ្ជាក់ថា ម្ចាស់ផ្ទះមិនបានតភ្លើងអគ្គិសនីចូលផ្ទះទេ។ ចំណែកសម្ភារៈខូចខាតរួមមាន ម៉ូតូ២គ្រឿងម៉ាកសេ១០០កូរេ និងម៉ូតូម៉ាកធូដេ, ផ្ទះឆេះអស់ទាំងស្រុង
និងសម្ភារៈខូចខាតមួយចំនួនធំ។
ក្នុងនោះកម្លាំងនគរបាលពន្លត់អគ្គិភ័យ បានចេញរថយន្តចំនួន២គ្រឿង បាញ់ទឹកអស់ពីឡានទើបរលត់ទាំងស្រុង។ ចំណែកមូលហេតុឆេះ មិនទាន់ដឹងបណ្ដាលមកពីអ្វីនៅឡើយទេ៕
មតិយោបល់