ព័ត៌មានជាតិ

​បេនឡាន​អាណាធិបតេយ្យ​ប្រសេចប្រសាច​អាជ្ញាធរ​សមត្ថកិច្ច គ្មាន​វិធានការ​រៀបចំ​សណ្តាប់ធ្នាប់ យក​ចំណតរថយន្ត​ធ្វើ​ជា​ផ្សារ យក​ផ្លូវ​ជាតិ​លេខ ៦​ធ្វើ​ជា​បេនឡាន​

​កំពង់ធំ​៖ ភាព​រញ៉េរញ៉ៃ និង​អាណាធិបតេយ្យ​បេនឡាន​កំពង់ថ្ម ពុំ​ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​រៀបចំ​សណ្តាប់ធ្នាប់​បែរ​ជា​បណ្តែតបណ្តោយ​ឲ្យមាន​កា​រ ដាក់​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​៦ ប្រដេញ​ចាប់​ម៉ូយ​បង្ករ​ភាព អសន្តិសុខ និង​សុ​វត្តិភាព​ដល់​អ្នកដំណើរ ចំណែក​ទីតាំង​បេនឡាន​ត្រូវបាន​ក្រុម​អជីវ​ករលក់​ណែន​តាប់ រីឯ​បេនឡាន​អាជ្ញាធរ​យក​ផ្លូវ​ជាតិ​លេខ​៦​មក​ធ្វើជា​បេនឡាន​វិញ​។​
​តាម​ការ​ឲ្យដឹង​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា លោក​មាន​ការ​ព្រួយ​បារ​មណ៍​ខ្លាំងណាស់ ចំពោះ​សុ​វត្តិភាព​អ្នក ធ្វើដំណើរ​ដែល​បាន​មក​ជិះ​រថយន្ត​ដោយ​មាន​ការ​ប្រទាញ ប្រទង់​គ្នា​ដណ្តើម​ម៉ូយ​ពេញ​ផ្លូវជាតិ បង្ករ​ភាព​ព្រួយ បារម្ភ​រណ៍ ដោយសារ​នៅ​ចំនុច​ផ្សារ​កំពង់ថ្ម ជា​ផ្លូវបំបែក​ពី​ភ្នំពេញ ពី​ខេត្ត​កំពង់ចាម មក​ជួប​គ្នា​នៅ​ចំនុច​គល់ ស្ពាន​កំពង់ថ្ម រីឯ​អ្នក​លក់​បាន​លក់​ហៀរ​ដល់​គល់​ស្ពាន​កំពង់ថ្ម យ៉ាង​រំភើយ​ដោយ​ពុំ​មាន​ការរៀបចំ​សណ្តា​ប់ ធ្នាប់​នោះទេ ។​
​កម្លាំង​សមត្ថកិច្ច​ដែល​ប្រើប្រាស់​ផ្លូវ​មួយ​ខ្សែ​អែប​ផ្សារ ត្រូវបាន​កកស្ទះ​ទាំង​រថយន្ត រ៉ឺម៉ក និង​អជីវ​ករ​លក់ទំនិញ បង្ករ​ភាព​រញ៉េរញ៉ៃ​ពេញ​ផ្លូវ ពុំ​អាច​ធ្វើដំណើរ​ឆ្លងកាត់​បា​ន ជា​ហេតុ​ធ្វើឲ្យ​មាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​អាជ្ញាធរ និង​បាន​សំណូមពរ​ឲ្យមាន​ការរៀបចំ​ផ្សារ​ជា​ថ្មី ដើម្បីឲ្យ​មាន​ចំណត​រថយន្ត​ដោយ​ត្រឹមត្រូវ មិនមែន​យក​ផ្លូវ សាធារណៈ​មក​ធ្វើ​ជា​អជីវ​កម្ម និង​សូម​ឲ្យ​គិត​ពី​អ្នក​ដ៏​ទៃ​ខ្លះ​ផង ថា​តើ​គេ​មាន​ផល​លំបាក​ប៉ុណ្ណា ។​
​មហាជន​ទូទៅ​បាន​សំណូមពរ​ឲ្យ ឯកឧត្តម អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ មេត្តា​ជួយ​ដាក់​វិធានការ​រៀបចំ បេនឡាន កំពង់ថ្ម ឲ្យមាន​សណ្តាប់ធ្នាប់​ឡើងវិញ ដើម្បី​ជាការ​បញ្ច្រាស​ការគ្រោះថ្នាក់​ចរាចរណ៍​កើតឡើង នៅ​ផ្សារ​កំពង់ថ្ម ព្រោះ​កន្លងមក​មាន​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​ករណី​កើតឡើង នៅ​ចំនុច​បេនឡាន អាណាធិបតេយ្យ​នេះ​៕
2015-01-12_100007

មតិយោបល់