ស្វាយរៀងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វៀង យ៉ាំងសាង ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅក្នុងទឹកដីកម្ពុជា (មិនពិតប្រាកដ) មុខរបរមិនពិតប្រាកដ វេលាម៉ោង១០និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ។
ជនសង្ស័យជិះម៉ូតូម៉ាកអ៊ិចទ័រ មកដល់ចំណុចផ្ទះឈ្មោះ ហ៊ុន ណាវី ភេទស្រី អាយុ ៥០ឆ្នាំ ភូមិកណ្ដាក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ បានលួចម៉ូតូ១គ្រឿង ម៉ាកហុងដា១២៥ ស៊េរីឆ្នាំ២០១៨ ស្លាកលេខស្វាយរៀង ១M.០១២៣ របស់ឈ្មោះ ជា សាវន ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ មានទីលំភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង ដែលបានមកលេងផ្ទះម្ដាយក្មេក ដែលបញ្ឈរម៉ូតូទុកនៅមុខផ្ទះ ពេលនោះជនសង្ស័យបានលួចម៉ូតូជិះគេចខ្លួនដល់ចំណុចច្រកទ្វារអន្ដរជាតិក្រុងបាវិត ត្រូវបានសមត្ថកិច្ចភាគីវៀតណាមឃាត់ខ្លួន ហើយបានបញ្ជូនមកឲ្យសមត្ថកិច្ចភាគីកម្ពុជា ។
រីឯម៉ូតូរបស់ជនសង្ស័យទុកចោលនៅកន្លែងកើតហេតុ។ បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដរួចហើយដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕
មតិយោបល់