ភ្នំពេញៈ នគរបាលខណ្ខដង្កោបង្ហាញមុខក្រុមជួញដូរថ្នាំញៀន និងមុខសញ្ញាលួចលួចគាស់ផ្ទះយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ប្រតិបត្តិការបង្ហាញខ្លួននេះគឺត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅខាងមុខអធិកាដ្ឋាននគរបាលខណ្ខដង្កោ។
លោកវិរសេនីយ៍ឯក ជឹម ស៊ីថា អធិកានគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា ដោយក្នុងរយៈពេល៣ថ្ងៃ កម្លាំងនគបាលខណ្ឌដង្កោឃាត់ខ្លួនបានជនសង្ស័យចំនួន១២នាក់ ដោយមានបទល្មើសផ្សេងៗគ្នា ជាក់ស្តែងកាលពីយប់ថៃ្ងទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញាជួញដូរយ៉ាងសកម្ម ដោយបានដកហូតបាននូវថ្នាំញៀនជិតកន្លះគីឡូ និងម៉ូតូចំនួន៣គ្រឿង សរុបមនុស្ស១២នាក់ បទល្មើសផ្សេងៗគ្នា។
លោកបានបន្តទៀតថា និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋានរបស់គាត់មិនឲ្យមានគ្រឿងញៀននៅក្នុងខណ្ខដង្កោ។
ចំណែកជនសង្ស័យទាំង១២នាក់ត្រូវបានកសាងសំណុំរឿងបញ្ចូនទៅតុលាការនៅថ្ងៃស្អែកចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/N0wWmvYMISw
មតិយោបល់