ខ្សែបម្រើអាល់មេនៀ Henrikh Mkhitaryan កំពុងតែត្រៀមបំបែកកំណត់ត្រាថ្មីសម្រាប់រូបគេផ្ទាល់ ក្នុងការក្លាយជាកីឡាករនៅ Premier League ដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់ចូលទីបានសម្រេចច្រើនជាង ៦គ្រាប់ ក្នុងការប្រកួត ៤ប្រកួតជាប់គ្នា។
ជាក់ស្តែងណាស់ គិតត្រឹម ៣ប្រកួតកន្លងមកនេះ ខ្សែបម្រើដ៍ឆ្នើម របស់ក្រុមបីសាចក្រហម Manchester United កីឡាករ Henrikh Mkhitaryan បានបោះបាល់ឲ្យមិត្តរួមក្រុមស៊ុតបានចំនួន ៥គ្រាប់កន្លងមកហើយ។ យ៉ាងណាវិញ សម្រាប់ការប្រកួតទី៤ នៅ Premier League ជាមួយក្រុម Stoke City ប្រសិនបើ Mkhitaryan បោះបាន១គ្រាប់ទៀតនោះ មានន័យថា រូបគេបោះបាន ៦គ្រាប់តាមស្មើកំណតមត្រារបស់ខ្សែប្រយុទ្ធបារាំង Theiry Henry និងខ្សែបម្រើ Case Fabregas ។ ក៍ប៉ុន្តែ ប្រសិនបើ Mkhitaryan អាចបោះបាល់ឲ្យមិត្តរួមក្រុម បាន ២គ្រាប់ ឬលើងនឹងទៀត កីឡាកររូបគេនឹងបំបែកកំណត់ត្រា ជាកីឡាករដំបូងនៅ Premier League ដែលអាចបោះបាល់ឲ្យមិត្តរួមក្រុមទាត់ចូលទី ច្រើនជាងគេបំផុត ត្រឹមការប្រកួត ៤ប្រកួតជាប់គ្នាប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា Theiry Henry អាចធ្វើបាន កាលពីឆ្នាំ ២០០៤ និង ១០ឆ្នាំ បន្ទាប់ពោលនៅក្នុងឆ្នាំ ២០១៤ ខ្សែបម្រើ Case Fabregas អាចតាមទាន់កំណត់ត្រារបស់ Henry ដោយការបោះបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ៦គ្រាប់ក្នុងការប្រកួត ៤លើកជាប់ៗគ្នា។
ដូច្នេះហើយ រង់ចាំមើលថា តើខ្សែបម្រើ អាល់បានៀ Henrikh Mkhitaryan របស់ក្រុមបីសាចក្រហម Manchester United អាចតាមទាន់កំណត់ត្រារបស់ Theiry Henry និង Case Fabregas ឬក៍អាចបំបែកកំណត់ត្រានេះបាន?
មតិយោបល់