យោងតាមផេកអគ្គិសនីបាត់ដំបងបានឲ្យដឹងថា ករណី ដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃឃុំអន្លង់រាប និងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មូលហេតុដោយសារមានការឆេះស្នាក់ការទាហាន បណ្ដាលអោយរាលដាលដល់ ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដាច់ចំនួន ០៣ សរសៃ ស្ថិតនៅត្រង់ចំនុចភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បញ្ហានេះក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល រួចនឹងភ្ជាប់ចរន្តជូនអតិថិជនមានចរន្តប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង១១និង៣០នាទី។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន។
សូមអរគុណ
ថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
បាត់ដំបង, ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩៕
មតិយោបល់