ព័ត៌មានបច្ចេកវិទ្យា

តោះមកមើល Galaxy Note 8 ប៉ះជាមួយកាំបិត ភ្លើង និងដៃកាច់ម្តងមើល! ម៉េចដែរ?

ម្ចាស់គណនី YouTube ដ៏ល្បីល្បាញម្នាក់ឈ្មោះ JerryRigEverthing បានបង្ហាញពីការសាកល្បងលើភាពរឹងមាំ និងជាប់ធុនរបស់ស្មាតហ្វូនអេក្រង់ធំរបស់ក្រុមហ៊ុន Samsung ដែលទើបប្រកាសចេញថ្មីៗនេះ។ នៅក្នុងវីដេអូរយ:ពេល ៥ នាទី​នោះ លោក Jerry បានប្រើកាំបិតកោសឆ្កូតតួទូរសព្ទដែលមានតម្លៃក្បែរ ១០០០ ដុល្លារ សព្វកន្លែង ទាំងខាងមុខ និងខាងក្រោយ រួមទាំងផ្ទៃនៃបន្ទះស្កេនក្រយៅដៃផងដែរ ហើយបន្ទាប់មក ក៏យកដែកកេសដុតផ្ទៃអេក្រង់ រួចយកដៃកាច់បន្ថែមទៀត។
ដូច្នេះ ចង់ដឹងថាលទ្ធផលវានឹងទៅជាយ៉ាងណា សូមប្រិយមិត្តទស្សនាវីដេអូបង្ហាញដូចខាងក្រោមនេះ៖

ប្រភពព័ត៌មាន:@JerryRigEverything

មតិយោបល់