ភ្នំពេញៈ ប្រជាពលរដ្ឋចាប់បានចោរឆក់ម្នាក់ស្វាគមន៍ម្នាក់មួយដៃមួយជើង ដោយសារឆក់ទូរសព្ទជនបរទេស តាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ទើបហៅសមត្ថកិច្ចឲ្យមកយកទៅប៉ុស្តិ៍។
ហេតុការណ៍នេះបានកើតទ្បើងនៅវេលាម៉ោង១និង៣០នាទី យប់ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅខាងមុខសណ្ឋាគារសូហី្វទែលភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យមានគ្នា ២នាក់ ម្នាក់ឈ្នោះ លឹម លីហួរ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ម្នាក់ទៀតមានឈ្មោះ គ្រិន អាយុ ២៣ ទីលំនៅមិនពិប្រាកដ ម៉ូតូរបស់ជនសង្ស័យមានម៉ាកហី្វណូ ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ 1BC-9427 ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកើតមានជនបរេទសម្នាក់ ជិះរម៉កកង់បីដេីរលេងដល់មុខផ្សារអីអន ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហ្វីណូមកពីក្រេាយក៏ធ្វេីសកម្មភាពឆក់ទូរសព្ទពីជនរងគ្រោះម៉ាកអាយហ្វូន ដែលជិះលេីកង់បីបានសម្រេច បន្ទាប់មកជនសង្ស័យជិះរត់គេចខ្លួនក៏ជ្រុលទៅបុកជាមួយរទេះលក់បបរដែលរុញតាមផ្លូវក៏ដួលម៉ូតូ ហេីយជនសង្ស័យម្នាក់រត់គេចខ្លួនបាត់ស្រមោលបានចំងាយប្រហែល៥០ម៉ែត្រពីកន្លែងកើតហេតុ ក៏មានប្រជាពលរដ្ឋឃើញដេញតាមចាប់បានម្នាក់ ស្វាគមន៍ម្នាក់មួយដៃមួយជេីងបណ្តោយឲ្យជនសង្ស័យបែកមុខ ចំណែកជនរងគ្រោះចុះពីលេីកកង់បីយកទូរសព្ទរបស់ខ្លួនទៅវិញ ។
ក្រោយពីប្រជាពលរដ្ឋវាយឆ្អែតហើយនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុក៏នាំជនសង្ស័យទៅប៉ុស្តិ៍នគបាលរដ្ឋបាល ទនេ្លបាកសាក់ ខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់