ផ្ទះ ព័ត៌មានជាតិ ជិះម៉ូតូទៅបុក...

ជិះម៉ូតូទៅបុកពីក្រោយរថយន្តខូចចតចោលកណ្តាលផ្លូវគ្មានសញ្ញាសម្គាល់ស្លាប់ម្នាក់របួសធ្ងន់ពីរនាក់

0

ភ្នំពេញ: បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ខណ:ដែលជិះម៉ូតូមួយគ្រឿជ្រុលទៅបុកពីក្រោយរថយន្តចតស្ងៀមនៅកណ្តាលផ្លូវដោយគ្មានសញ្ញាសម្គាល់។

​ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៩នឹង៣០យប់ត្រូវនឹងថ្ងៃទី៣ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងទលមុខនឹងផែស្ងួតសូងួនក្នុងសង្កាត់ចោមចៅទី២ខណ្ឌពោសែនជ័យរាជធានីភ្នំពេញ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំប្រភេទសណ្ដោងដែលមានស្លាកលេខ ភ្នំពេញ 3 D 2482បានខូចចតចោលនៅកណ្ដាលផ្លូវជាច្រើនម៉ោងដោយមិនមានដាក់
សញ្ញាសម្គាល់នោះទេលុះដល់វេលាកើតហេតុខាងលើគេឃើញម៉ូតូមួយគ្រឿងម៉ាកឃ្លីកពណ៌សលាយខ្មៅពាក់ស្លាកលេខបាតដំបង 1 AB 3898 ជិះគ្នា៣នាក់ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកពីក្រោយរថយន្តដែលចតចោលពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនឹង២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។​
សព​ជនរងគ្រោះមានឈ្មោះ សុង គិមឡេងអាយុ២៦ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅបុរីសន្តិភាព២សង្កាត់ចោមចៅ២
ខណ្ឌពោសែនជ័យរាជធាននីភ្នំពេញ។​
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយកម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ដោយលែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.