ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌមានជ័យប្រើវិធានការក្តៅដល់ក្រុមក្មេងទំនើង ដែលកែច្នៃបំពង់ស៊ីម៉ាំងប្រេន និងភ្លើងឡាស៊ារំខានអ្នកដទៃ!

ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យឃាត់ខ្លួនក្រុមក្មេងទំនើងដែលជិះម៉ូតូបំពាក់បំពង់ស៊ីមុំាងខុសប្រក្រតី។

ប្រតិបត្តិការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែកញ្ញ ឆ្នាំ២០១៧ នៅអធិការដ្នាននគរបាលខណ្ឌមានជ័យ។

សមត្ថកិច្ចបានបង្ហាញមុខក្រុមក្មេងទំនើង ដែលច្នៃបំពង់ស៊ីម៉ាំងម៉ូតូ បង្កឲ្យមានសំឡេងឮខ្លាំង រំខាននៅតាមដងផ្លូវសាធារណៈ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បន្ទាប់ពីក្រុមក្មេងទំនើងនេះ បានបើកបរម៉ូតូច្នៃបំពង់ស៊ីម៉ាំង ឲ្យមានសំឡេងឮខ្លាំង បង្កការរំខានដល់អ្នកធ្វើដំណើរ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។

ក្រោយពីធ្វើកិច្ចសន្យារួចមក អធិការដ្ឋាននគរបាលខណ្ឌមានជ័យបានបញ្ចារឲ្យក្មេងទំនើងទាំងអស់នោះ ធ្វើការដោះដូរបំពង់ស៊ីម៉ាំង ដែលឮខ្លាំងចេញ និងដាក់បំពង់ស៊ីម៉ាំងធម្មតាវិញ ហើយបានផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ រួចអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយសន្យាថាមិនកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឲ្យឮខ្លាំងៗរំខានដល់សាធារណៈជនទៀតឡើយ៕

https://youtu.be/DmNy4PV7OOc

មតិយោបល់