ភ្នំពេញៈ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្នុងភូមិសាស្ត្ររបស់ខ្លួន បានឃាត់ខ្លួនយុវជនបួននាក់ រួមនិងថ្នាំញៀនចំនួន២កញ្ចប់តូច និងម៉ូតូចំនួន២គ្រឿង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ មុខផ្សារ ហេង លី ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោគ។
ជនសង្សយ័ទី១ ឈ្មោះ វ៉ាងសី ឡុង ភេទប្រុស អាយុ ១៨មុខរបរនៅផ្ទះ មានស្រុកកំណើត ភូមិត្រាំក្រោម ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទី២ ឈ្មោះទៀន ណាលីន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ទី៣ ឈ្មោះហ៊ាន គីមហ៊ន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ទី៤ ឈ្មោះ លាង រស្មី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ នាក់ទាំងបួននាក់ស្នាក់នៅភូមិ ឃុំជាមួយគ្នា ហើយពួកគេបានសារភាពថា ខ្លួនបានទិញថ្នាំញៀននៅម្តុំ ចាក់អង្រែក្រោម ក្នុងតម្លៃមួយកញ្ចប់តូច២មុឺនរៀល និងកញ្ចប់ធំល្មម៣មុឺនរៀរ ដើម្បីយកទៅប្រើប្រាស់នៅផ្ទះ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុននិងឈានដល់ការឃាត់ខ្លួនយុវជនទាំងបួននាក់នេះ កម្លាំងសមត្ថកិច្ចចម្រុះ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានដាក់គោលដៅត្រួតពិនិត្រអាវុធជាតិផ្ទុះ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលរដ្ឋាន ក៍បានឃើញយុវជនបួននាក់ ជិះម៉ូតូពីរគ្រឿង ដោយ១គ្រឿងម៉ាកនីក ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1BF-1672ជិះគ្នាពីនាក់ និង១គ្រឿងទៀតម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GF-6113ជិះគ្នាពីនាក់ដែលបានជិះពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចមានការសង្សយ័ បានហៅឲ្យឈប់ និងឆែកឆេទៅលើខ្លួនប្រាណពួកគេ ក៍បានប្រទះឃើញថ្នាំញៀនចំនួន២កញ្ចប់តូច ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។
បច្ចុប្បន្ន ជនសង្សយ័ទាំងបួននាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីកសាងសុំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់