ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រាន់តែខួបកំណើត តារាសិល្បៈបង្ហាញខ្លួនឡើងកុះករយប់មិញ

កាលពីយប់ថ្ងៃ៩ ខែ៩ ម្សិលមិញ លោក ចេង វណ្ណា ដែលត្រូវគេស្គាល់ថា ជាម្ចាស់ហាងវីហ្វ្រេន និងជាម្ចាស់ភាគហ៊ុន នៅក្នុងផលិតកម្មមួយក្នុងការផលិតរឿងផង បានប្រារព្ធពិធីខួបកំណើតយ៉ាងអធឹកអធមនៅសាខាបឹងត្របែក ផ្គួបជាមួយនឹងខួប១១ឆ្នាំរបស់ហាងវីហ្វ្រេន។ តារាសិល្ប:យ៉ាងច្រើនកុះករ ត្រូវគេឃើញបង្ហាញខ្លួននៅក្នុងពិធីនោះ ខណ:ដែលភ្ញៀវដែលបានអញ្ជើញចូលរួមក៏បានឈ្នះរង្វាន់យ៉ាងសន្ធឹកពីការចាប់ឆ្នោតក្រោយការកាត់នំយ៉ាងសប្បាយរីករាយនោះផង។

លោក ចេង វណ្ណា និយាយថា លោកត្រៀមចំនួនតុត្រឹមតែជាង២០តុប៉ុណ្ណោះ ក្នុងការប្រារព្ធពិធីខួបកំណើត ផ្គួបនឹងខួប១១ឆ្នាំរបស់ហាងវីហ្វ្រននេះ ប៉ុន្តែជាក់ស្ដែងតារាសិល្ប: និងភ្ញៀវកិត្តិយសមានរហូតដល់ជាង៣០០នាក់ ឯណោះបានបង្ហាញខ្លួននៅក្នុងពិធីរបស់លោក ទើបភ្ញៀវមួយចំនួនរកតុអង្គុយមិនបាន ហើយបណ្ដាលឲ្យកម្មវិធី របស់លោកមានភាពអធឹកអធមលើសពីការរំពឹងទុក រហូតទទួលភ្ញៀវដែលសម្រុកមកសប្បាយរីករាយលែងចង់ជាប់។
យ៉ាងណាមិញ លោកនៅតែកោតសរសើរចំពោះវត្តមានភ្ញៀវកិត្តិយស និងតារាសិល្ប: ដែលសុខចិត្តឈររង់ចាំតុទំនេរ និងនៅច្រៀងរាំក្នុងកម្មវិធីរបស់លោករហូតដល់ជិតពាក់កណ្ដាលអាធ្រាតុ។
លោកបានសម្រេចផ្ដល់ឆ្នោតផ្សងសំណាងជាច្រើនដល់អ្នកចូលរួម ដោយក្នុងរង្វាន់ជាច្រើនទាំងនោះ ក៏មានរង្វាន់ម៉ូតូ តម្លៃជាង២ពាន់ដុល្លារចែកជូនផងដែរ។ លោកថាតារាសិល្ប:ដែលឃើញកុះករកាលពីយប់មិញនោះ មានអ្នកអវត្តមានមួយចំនួននោះផង ដ្បិតបើមកជុំគ្នាគឺច្រើនជាងនេះ ដែលអាចថាកម្មវិធីរបស់លោកទទួលបម្រើ មិនអស់នោះផង។

តារាៗដែលបានបង្ហាញខ្លួននៅក្នុងពិធីយ៉ាងអធឹកអធមនោះរួមមាន កញ្ញាពេជ្រ អាវីហ្សា កញ្ញាម៉ាក់សែន សូនីតា កញ្ញាញឹម ចាន់ថន អ្នកនាងលី ចាន់សីហា កញ្ញាថន លក្ខិណា កញ្ញាយ៉ែម ស្រីពេជ្រ តួសម្ដែងចាស់ក្មេងក្នុងរឿង «កំណត់ហេតុនាងនាថ» លោកសុខ សេរីវឌ្ឍនា កញ្ញាសាន សុម៉ាលី លោករតន: វិសិដ្ឋ អ្នកនាងឆ័យលី ដាឡែន លោកឈួន ពន្លឺ លោកញ៉ែម សុគន្ធ កញ្ញាគង់ វង្សយ៉ាទី អ្នកនាងកាតុ និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀត។ នៅក្នុងកម្មវិធីនោះ ក៏មានការបកស្រាយចម្រៀងពីតារាកំប្លែងល្បីៗ និងការសម្ដែងជាច្រើនវគ្គ ដែលសុទ្ធតែ បានសម្រិតសម្រាំងរបស់ក្រុមកំប្លែងយ៉េយ៉េ ដើម្បីកំដរបរិយាកាសដល់ពាក់កណ្ដាលអាធ្រាតុ ទើបចប់ផងដែរ ទើបគេឃើញបណ្ដាតារាសិល្ប: និងភ្ញៀវកិត្តិយសនៅសប្បាយ បើទោះជាការចាប់រង្វាន់ម៉ូតូត្រូវបានរកឃើញម្ចាស់៕

មតិយោបល់