ព័ត៌មានជាតិ

តាកុងកង់បីស្រវឹងស្រឿងៗ បើករ៉េចង្កូតទៅបុកគូទរថយន្តប្រូសពីក្រោយ

ភ្នំពេញ: រ៉ឺម៉ក់កង់បីមួយគ្រឿង បើកស្របជាមួយនឹងរថយន្តប្រូសរៀងស្រវឹងស្រឿងៗផងនោះ បានរ៉េចង្កូតទៅបុកគូទរថយន្តប្រូស បណ្តាលឲ្យរងការខូចខាតផ្នែកខាងឆ្វេង ខាងក្រោយនៃរថយន្ត ។

ហេតុការណ៏នេះ កើតទ្បើងកាលពីវេលាម៉ោង ០៨និង៤០នាទីយប់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ កម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ជិះស្របទិសដៅចរាចរណ៍ ខណ:នោះដែរ គេឃើញម៉ូតូកង់បីមួយគ្រឿង ជិះស្របទិសគ្នាទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏រ៉ឺម៉កកង់បីនោះ បានរ៉េចង្កូតទៅបុកពីក្រោយរថយន្តប្រូសនោះ ធ្វើឲ្យរថយន្តរងការខូចខាតផ្នែកខាងឆ្វេងនៃរថយន្ត តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងរបួស ។

ក្រោយពេលកើតហេតុ សម្ថកិច្ចជំនាញចរាចរណ៍ ក៏បានមកដល់ឲ្យសម្រួលគ្នា ម្ចាស់រ៉ឺម៉កកង់បីយល់ព្រមសងសំណងចំនួន១០០$ ទៅម្ចាស់រថយន្តដើម្បីបញ្ចប់រឿង៕

មតិយោបល់